Related Articles
ឱសថបុរាណចិន ជាង៥ពាន់ប្រអប់ ត្រូវបានលោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក នាំយកមកប្រគល់ជូនលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីប្រើប្រាស់ក្នុងអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ភ្នំពេញ:ឱសថបុរាណចិនដ៏ល្បីល្បាញនិងពេញនិយមមួយប្រភេទដែលមានឈ្មោះថា Lianhua Qingwen ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ យកប្រើប្រាស់សម្រាប់ព្យាបាលជំងឺ ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ឈឺក និង ក្អក ដល់កងកម្លាំងរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព និងបន្តចែកចាយទៅដល់ប្រជាពលរដ្ឋជាច្រើន ក្នុងរយៈកាលកន្លងមករហូតដល់បច្ចុប្បន្ន ជាពិសេសចែកជូនដល់ អ្នកជំងឺកូវីដ-១៩ស្រាលនិងមធ្យម ដែលមានអាការៈដូចរៀបរាប់ខាងលើ យកទៅប្រើប្រាស់ ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធិភាពផងដែរ។ ក្រោយមកឱសថមួយនេះ ក៏ត្រូវបាន ក្រសួងសុខាភិបាលកម្ពុជា ចេញវិញ្ញាបនត្របញ្ជីកា បើកផ្លូវឲ្យចរាចរលើទីផ្សារ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ដោយមើលឃើញពីតម្រូវការនិងប្រសិទ្ធិភាពនៃឱសថ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់រួចមក នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក បាននាំយក ឱសថបុរាណចិន Lianhua Qingwen នេះ ចំនួន ៥២០០ប្រអប់ បូកនិងថវិកាចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) មកប្រគល់ជូន […]
ពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង ខេត្តកោះកុង
កោះកុង ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួម ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង។ នាឱកាសនោះ លោកស្រី អភិបាលខេត្ត បានលើកឡើងថា ការតែងតាំងមន្ត្រីរាជការនាពេលនេះ គឺជាការបំពេញបន្ថែមនូវថ្នាក់ដឹកនាំស្រុក ដែលមិនទាន់សមស្របទៅនឹងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកថ្មបាំង ការតែងតាំង លោក ទុំ នី ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមដើមខ្សែពិសេស ថ្នាក់លេខ៦ ឱ្យកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង។ លោកស្រី សង្ឃឹមថា លោកពិតជាពាំនាំបទពិសោធន៍ និងសមត្ថភាពដែលបានអនុវត្តកន្លងមក ដើម្បីជួយជ្រោមជ្រែង អនុវត្តតាមតួនាទី និងភារកិច្ចដែលមានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត៕
ម៉ូតូកង់៣អាវុធហត្ថភ្នំពេញចេញអំពាវនាវអោយប្រជាជនរួមគ្នាបង្ក្រារទប់ស្កាត់វីរុសកូវីដ-១៩!
ចែករំលែក:ដោយមានការប្រគល់ភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការចាក់ផ្សាយ សេចក្ដីណែនាំ តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរាដ្ឋាភិបាល។