Related Articles
កិច្ចប្រជុំគណៈបញ្ចាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ
ស្រុកកៀនស្វាយ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ទាំងអស់ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាប្រចាំ សំដៅបង្ការ បង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ថ្លៃនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោក សុខ ពិសិទ្ធ អភិបាលរងស្រុក តំណាងលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានស្នើដល់កងកម្លាំងមានសមត្ថកិច្ច មេឃុំគ្រប់ឃុំទូទាំងស្រុក ត្រូវជំរុញឱ្យសមត្ថកិច្ច ត្រូវចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាប្រចាំ សំដៅបង្ការ បង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ លោកអភិបាលរងស្រុក បន្ថែមថា ការចុះល្បាតជាប្រចាំរបស់កម្លាំងមានសមត្ថកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ហើយបទល្មើសមួយចំនួន ក៏ដូចជាល្បែងស៊ីសងខុសច្បាប់ មិនហ៊ានប្រព្រឹត្តឡើយ ក៏ព្រោះតែកងកម្លាំងមានសមត្ថកិច្ចមានការចុះល្បាតជាប្រចាំដូច្នេះ។លោកបានបន្ថែមទៀតថា ការចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន គឺរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់បានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវលក្ខណៈសម្បត្តិទាំង ៧ យ៉ាង របស់គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”ផងដែរ ។ ទន្ទឹមនឹងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកកៀនស្វាយ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ […]
លោកឧត្តមសេនីយ៍ត្រីសេង គឹមឃនស្នងការ រងនគរបាលខេត្តកណ្តាលបាននាំយកថវិកាចូលបុណ្យ(សព)នៃមន្ត្រីនគរបាលស្រុកកៀនស្វាយចំនួន២រូបដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍!រវាងរថយន្តនិងរថយន្តនៅលើដងផ្លូវជាតិលេខ១!
(ខេត្តកណ្តាល)នារសៀលថ្ងៃទី១២ខែមករាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង គឹមឃនស្នងការ រងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលជាតំណាងលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តបានដឹកនាំមន្ត្រីក្រោមឱវាទចូលបុណ្យ(សព)នៃមន្ត្រីនគរបាលស្រុកកៀនស្វាយចំនួន២រូបដែលរងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២៤វេលាម៉ោង២២.៣០នាទី។ លោកវរសេនីយ៍ឯកព្រំុ សំណាងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានប្រាប់ថា!មានមន្ត្រីអធិការ រងស្រុកកៀនស្វាយម្នាក់និងនាយ រងប៉ុស្តិ៍នគរបាលដីឥដ្ឋម្នាក់ស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នានៅត្រង់ចំណុចមុខបុរីហាយធិចនៅមុខវត្តចំប៉ានៅលើផ្លូវជាតិលេខ១ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញរវាងរថយន្តម៉ាក Lexus 35 ពណ៌ ស ពាក់ស្លាកលេខ ន.ប០៣៩៣ នឹងរថយន្តម៉ាក Toyota Camry ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-7915 បណ្តាលឱ្យរថយន្តខូចខាតធ្ងន់ទាំង២គ្រឿង។លោកព្រុំ សំណាងបន្តថា!១.លោកវរសេនីយ៍ទោ ហេង ស៊ីថារ៉ូ អត្តលេខ ៦៩៦០៦ កើតថ្ងៃទី ១៦•០៣•១៩៩២ ឋានៈអធិការ រងនគរបាលស្រុកកៀនស្វាយបច្ចុប្បន្ន(សព)បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃ(សព)ស្ថិតក្នុងភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ ២.លោកអនុសេនីយ៍ទោ ម៉ាន រ៉ាវី អត្តលេខ៨៨៥៩៩ កើតថ្ងៃទី ១៣•០៧•១៩៩៨ឋានៈ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបច្ចុប្បន្ន(សព)បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃ(សព )ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។មានទឹកប្រាក់ចំនួន១២.០០០. ០០០រៀល(ដប់ពីរលានរៀល)។១.សពលោកវរសេនីយ៍ទោ ហេង ស៊ីថារ៉ូ អត្តលេខ៦៩៦០៦ឋាន:ជាអធិការ រងនៅអធិស្រុកកៀនស្វាយបានទទួលថវិកាចំនួន៦.០០០.០០០រៀល(សព)ធ្វើបុណ្យនៅភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល។២.សពលោកអនុសេនីយ៍ទោ ម៉ាន រ៉ាវី អត្តលេខ៨៨៥៩៩ ឋានៈជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋនៃអធិការស្រុកកៀនស្វាយបានទទួលថវិកាចំនួន៦.០០០.០០០រៀល(សព)បានធ្វើបុណ្យនៅមិត្តភាពសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។មន្ត្រីនគរបាលទូទាំងស្រុកកៀនស្វាយនិងសូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ(សព)។
កម្លាំងប៉ុស្តិ៍បន្ទាយដែកសហការណ៍ជាមួយផ្នែកព្រហ្មទណ្ឌស្រុកឃាត់ខ្លួនជនសង្ស័ុយ២នាក់ករណីអំពើលួចគ្រឿងម៉ាសុីននិងគ្រឿងបន្លាស់រថយន្ត!
(ខេត្តកណ្តាល)សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័ុយ២នាក់បទល្មើសលួចដែលកើតហេតុនៅថ្ងៃទី១៧ខេមករាឆ្នាំ២០២៤វេលាម៉ោង២០និង១៥នាទី។នៅចំណុចភូមិព្រែកប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ជនរងគ្រោះ មាន០១នាក់-ឈ្មោះថត យ៉ាត ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរជាងឡានមានទីលំនៅនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាល។ជនសង្ស័យមាន២នាក់ ១/ឈ្មោះប្រាជ្ញចំរុង ភេទប្រុសអាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើសំណង់ មានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)ប្រើប្រាស់គ្រឿងញៀនអស់រយៈពេល០២ឆ្នាំមកហើយធ្លាប់ជាប់ពន្ធនាគារយះពេល១ឆ្នាំ ករណីហិង្សាដោយចេតនា។២/ឈ្មោះសៀងប៉ី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន) ប្រើប្រាស់គ្រឿងញៀនអស់រយះពេល០៤ឆ្នាំមកហើយធ្លាប់ជាប់ពន្ធនាគាចំនួន០២លើក រយះពេល១ឆ្នាំទាំង០២លើកករណី: លួច ។សម្ភារះបាត់បង់រួមមាន១/កាឡេឡាន០១២/ បូមចង្កូត០២៣/កាឡប្រាំងឡាន ០២៤/ ដូយឡាន០៣៥/ ច្រកប៉ាបឡាន០៤៦/ ឡតច្រកប៉ាបឡាន ០៣៧/ចានពិដាងឡាន ០១៨/ ទ្រនាប់ឡាន០៣៩/គ្រឿងម៉ាស៊ីន មួយចំនួនទៀត។វត្តុតាងចាប់យករួមមាន÷១/ កាឡេឡាន០១២/ បូមចង្កូត០២៣/កាឡប្រាំងឡាន ០២៤/ ដូយឡាន០៣៥/ ច្រកប៉ាបឡាន០៤៦/ ឡតច្រកប៉ាបឡាន ០៣៧/ចានពិដាងឡាន ០១៨/ ទ្រនាប់ឡាន០៣៩/ គ្រឿងម៉ាស៊ីន មួយចំនួនទៀត១០/ម៉ូតូ០១គ្រឿងម៉ាក SUZUKI SHOGUN ពណ៌ខ្មៅគ្មានផ្លាកលេខ ។ លោកវរសេនីយ៍ទោ ប៉ា ច័ន្ឌវិសាលអធិការ រងស្រុកកៀនស្វាយផ្នែកព្រហ្មទណ្ឌបានប្រាប់ថា!នៅមុនកើតហេតុខាងលើមុនពេលកើតហេតុជនសង្ស័យឈ្មោះសៀង ប៉ី ភេទប្រុសបានធ្វើសកម្មភាពចូលទៅលួចគ្រឿងបន្លាស រថយន្តក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ […]