Related Articles
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាខេត្តកំពង់ចាម ផ្ញើសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣
ខេត្តកំពង់ចាម:លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់លោកជំទាវ ដែលនេះគឺជាការបាត់បង់នូវឧត្ដមភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក លោកជំទាវ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀត មរណភាពរបស់លោកជំទាវ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិ ដែលលោកជំទាវបានខិតខំបំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមសូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកជំទាវ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ថ្ងៃ សុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៣ ខែកុម្ភៈ […]
អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ចុះដឹកនាំកិច្ចប្រជុំបន្ទាន់ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ ++++++++++
ខេត្តកណ្ដាល៖ បន្ទាប់ពីបានរកឃើញវិជ្ជមាន អ្នកផ្ទុកមេរោគកូវីដ-១៩បន្ថែមទៀត ចំនួន ៦៤ នាក់ នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ ប្រជុំបន្ទាន់ ដោយមានការចូលរួមពីម្ចាស់កាស៊ីណូទាំង ៦ ក្នុងស្រុកកោះធំ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៦នេះ ទូទាំងស្រុកកោះធំមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៦នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមាន៖ កាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់ កាសុីណូយ៉ុងយ័ន ៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន ០២ នាក់។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា បើទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត និងស្រុក បានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ព្រោះថាអ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ។ ហើយចំពោះកាស៊ីណូ […]
BREAKING NEWS: ទូតអាមេរិកគាំទ្រកុងសង់ស៊ីសទាំង៥របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ានិងជំរុញដល់កម្ពុជាធានាដល់ការធ្វើដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ានបានជួបជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះមីយ៉ាន់ម៉ា
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានប្រាប់ EAC News ថាស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថាគាំទ្រឬជំទាស់នឹងទស្សនកិច្ចនេះក្ដីតែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ានអាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងសារអេឡិចត្រូនិចឆ្លើយតបនឹងសំណួររបស់ EAC News លោក Chad Roedemeier បានលើកឡើងថា៖ «យើងគាំទ្រកូសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន ហើយជំរុញឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បន្តជំរុញឱ្យមានការអនុវត្តន៍នូវចំណុចទាំងប្រាំ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាននឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឱ្យបញ្ចប់ការប្រើប្រាស់អំពើហឹង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា» ។ កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ថាការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺមិនទាន់សភាពការណ៍នោះទេ ខណៈប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលទ្ធផលលើសពីគោលការណ៍៥ចំនុចរបស់អាស៊ាននេះទៅទៀត។ លោកបន្ថែមថា ដំណោះស្រាយរបស់សម្ដេចតេជោចំពោះមីយ៉ាន់ម៉ាមិនបានដើរចេញឆ្ងាយពីគោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានទេ ហើយដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ាទៀតសោតក៏ដើម្បីជំរុញឱ្យមានការអនុវត្តគោលការណ៍នេះផងដែរ។ លោកថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិកហ្នឹងគឺហាក់បីដូចជាអត់បានយល់ ទៅជាយល់ច្រលំថាសម្ដេចធ្វើអ្វីធ្វើតែឯងដែលជាភាសាគេចោទប្រកាន់ថា Cowboy Diplomacy ដែលគេយកមកដាក់ជាមួយសកម្មភាពរបស់សម្ដេចគឺដាក់មិនត្រូវទេពីព្រោះសម្ដេចមិនមែនគ្រាន់តែអនុវត្តន៍កុងសង់ស៊ីសនេះទេ ប៉ុន្ដែសម្ដេចលោកបានធ្វើនូវអ្វីដែលជាចីរភាព» ។ […]