Related Articles
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា យុន ប៊ុនលី និងលោកជំទាវ ហៀវ លន់ !
ភ្នំពេញ:នាព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល អង្ករចំនួន១០០បាវ ស្មើនឹង ៥តោន ដែលបានការឧបត្ថម្ថពី លោកឧកញ៉ា យុន ប៊ុនលី និងលោកជំទាវ ហៀវ លន់ ជាសមាជិក និងសមាជិកា គាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា តាមរយៈ លោកជំទាវ ស៊ិន សិរី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមកាយឫទ្ធិនារីកម្ពុជា ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភ អង្ករ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕
អាជ្ញាធរខណ្ឌមានជ័យ បន្តផ្តល់អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានយកទៅផ្តល់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៦០៧ គ្រួសារ កំពុងធ្វើចត្តាឡីស័ក និង រាំងខ្ទប់ នៅសង្កាត់ស្ទឹងមានជ័យទី២ និង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ !
ភ្នំពេញនៅថ្ងៃ ពុធ ៣កើត ខែពិសាខ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ ឯកឩត្តម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ និង ឯកឧត្ដម ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន ៦០៧ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ និង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងឱកាសនេះដែរ ឯកឩត្តម បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ […]
លោកវរសេនីយ៍ឯកលឿងរដ្ឋាអធិការនៃអធិការរដ្ឋាននគរបាលស្រុកអូររាំងឪបានដឹកនាំកម្លាំងប្រជុំនិងត្រួតពិនិត្យអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែមីនាឆ្នាំ 2021
ខេត្តត្បូងឃ្មុំស្រុកអូររាំងឪ:នៅព្រឹកថ្ងៃទី១៣ ខែ០៣ ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ បានប្រជុំត្រួតពិនិត្យការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមិនា ឆ្នាំ២០២១ និងដាក់ទិសដៅអនុវត្តបន្ត ។ ពង្រឹងការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ( ទម្រង់ទាំង៤ ) ។ពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ.ឃំុ មានសុវត្ថិភាព លក្ខណៈសម្បត្តិ ៧ យ៉ាង ។បានចាត់តាំងកម្លាំងឈរជើងតាមគោលដៅដែលបានកំណត់ ប្រចាំការទីប្រជុំជនផ្សារអូររាំងឪ និងចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទះពេលយប់-ថ្ងៃ និងតំបន់ងាយរងគ្រោះ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។បានចាត់វិធានការ មិនអោយមានល្បែងស៉ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ផ្តល់សេវាជូនប្រជាពលរដ្ឋប្រើប្រាស់សៀវភៅគ្រួសារ ក៤ សៀវភៅស្នាក់នៅ ក២ និងអត្តសញ្ញាណប័ណ្ណ ហាមជាដាច់ខាតមិនអោយយកលុយពីបងប្អូនប្រជាពលរដ្ឋ ។ ផ្សព្វផ្សាយផែនការ របស់លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តត្បូងឃ្មំុ ។ បានចាត់វិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ.១៩វត្តមានចូលរួមប្រជុំមាន : លោកអធិការរង លោកនាយ ផ្នែក លោកនាយ ប៉ុស្តិ៍ ទាំង៧ ចំនួនសរុបរួម ២០ នាក់ ។