នគរបាលប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន!

(ខេត្តកណ្ដាល):ហេតុការណ៍នេះបានកើតឡើងត្រូវថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង២០”៥០នាទី ទីតាំងស្ថិតនៅចំណុចមុខសាលាបឋមសិក្សាកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យមានគ្នាចំនួន ០២នាក់*
១~ ឈ្មោះ រី ស្មៀន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន) ២ឈ្មោះ ហុង សុខា ហៅ(លី) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។​

វត្ថុតាងចាប់យករួមមាន៖១ម្សៅក្រាមព៌ណសថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់តូច ២ម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ពណ៌សក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១HS ១៦៩៩ មានលេខតួ៩០១៦៨៤៤ និងលេខម៉ាសុីន៩០១៧០៨០ សេរីឆ្នាំ២០១៩ ។

សភាពនៃរឿងហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកំលាំងសមត្ថកិច្ចប៉ុស្តិ៍ន/បកំពង់ស្វាយបានសហការណ៍ជាមួយកំលាំងប្រជាការពារធ្វើការល្បាតនៅក្នុងមូលដ្ឋានឃុំកំពង់ស្វាយ ពេលជិះល្បាតមកដល់ចំនុចកើតហេតុខាងលើក៏ឃើញជនសង្ស័យទាំងពីរនាក់កំពង់ជិះម៉ូតូ ដោយមានការសង្ស័យកំលាំងសមត្ថកិច្ចក៏ឃាត់សួរនាំរួចធ្វើការឆែកឆេរ ក៏ប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូចនៅនឹងឈ្មោះ ហុង សុខា ហៅ(លី)ភេទប្រុស ឃើញដូច្នេះសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍ន/បកំពង់ស្វាយ។​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូចនេះជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានជិះម៉ូតូទៅទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅឯភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកទៅប្រើប្រាស់។​

ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់រួចហើយ សមត្ថកិច្ចប៉ុស្តិ៍ន/បកំពង់ស្វាយបានបញ្ជូនជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋានន/បស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី។​