សិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ​ និងក្រមសីលធម៌​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ខៀវ​ កាកាញារីទ្ធ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៤រោជ ខែមាឃ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០​ ក្រសួងព័ត៌មាន​ បានបេីកសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ​ និងក្រមសីលធម៌​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ នៅសាលសត្យា ទីស្ដីការក្រសួងព័ត៌មាន។​

កិច្ចចាប់ផ្តេីមកម្មវីធីនេះ​ ឯកឧត្ដម ផុស សុវណ្ណ ប្រធានអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន ស្ដីពី​ សាវតានៃការរៀបចំសិក្ខាសាលា។​ បង្រៀនដោយឯកឧត្ដម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន ស្ដីពី របៀបសរសេរព័ត៌មានទាក់ទង​នឹងវិស័យសុខាភិបាល មេរោគ​ (វីរុសកូរ៉ូណា)​ ពេលបច្ចុប្បន្ននេះ​ ពិភពលោកកំពុងមានការភយ័ខ្លាច។

បន្ទាប់មកបង្រៀនដោយឯកឧត្ដម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ស្ដីពី សេចក្ដីរាយការណ៍ព័ត៌មានពេញលេញ និងក្រមសីលធម៌។

សិក្ខាសាលា​នេះ​ មានសិក្ខាកាមអ្នកសារព័ត៌មានចូលរួមជាង​ ២០០នាក់​ មកតាមបណ្ដារាជធានី-ខេត្តទាំង២៥។​ ក្នុងនោះដែរ​ ឯកឧត្ដម​ ដែលជាលោកគ្រូបង្រៀន​ បាននិយាយសង្កត់ធ្ងន់ទៅលើសិក្ខាកាមថា អ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ មុននឹងធ្វើការផ្សព្វផ្សាយ ត្រូវស៊េីបយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ​ ជៀសវាងការចុះផ្សាយខុសពីការពិត និងត្រូវសរសេរព័ត៌មានពិត ជៀសវាងព័ត៌មានខ្លែងក្លាយ និងធ្វើការទុបស្កាត់ព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេល។

បន្ទាប់មកឯកឧត្ដម ញ៉ែម ណយ អគ្គនាយកដ្ឋានមណ្ឌលព័ត៌មាន និងសោតទស្សន៍ និងទីប្រឹក្សាក្រសួងព័ត៌មាន បានឡើងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្នុងឱកាសនេះ​ ឯកឧត្ដម ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សូមឲ្យអ្នកសារព័ត៌មានយើងគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ និងគោរពច្បាប់របបសារព័ត៌មានឲ្យបានល្អ​ ជៀសវាងការផ្សព្វផ្សាយខុស ឯកឧត្ដមរដ្ឋមន្ត្រី​ បានមានប្រសាសន៍បន្តថា ឲ្យបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់គ្នា​ ខិតខំប្រឹងប្រែងរៀនឲ្យបានច្រើន ក្រសួងព័ត៌មាន​ និងធ្វើការបើកសិក្ខាសាលា​ ដល់អ្នកសារព័ត៌មានបន្តទៀត។​ ជាចុងក្រោយ​ ឯកឧត្ដមរដ្ឋមន្ត្រី​ បានជូនពរដល់សិក្ខាកាមឲ្យជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕