Related Articles
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អមដំណើរអគ្គស្នងការ ចូលរួមបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧត្តមសេនីយ៍ត្រី ចាន់ សាខន!
(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែ ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក/ក្រុង លោកមេបញ្ជាការវរៈ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃ រួមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ចូលរួមបុណ្យខួបគម្រប់១០០ថ្ងៃ របស់លោកឧត្តមសេនីយ៍ត្រី ចាន់ សាខន ដែលប្រារព្ធធ្វើនៅវត្តឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តម ដួង តារាររដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា លីសា ម៉េត ព្រមទាំងក្រុមការងារបានចេញទៅទទួលស្វាគមន៍បងប្អូនអតីតសមាជិកសកម្មនៃអតីតគណបក្សប្រឆាំងសង្គ្រោះជាតិCNRP នៅស្រុកមេសាង
ខេត្តព្រៃវែង) ថ្ងៃទី ២៨ មករា ២០២២ ឯកឧត្តម ដួង តារារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់ សម្ដេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧកញ៉ា លី សាម៉េត ព្រមទាំងក្រុមការងារបានចេញទៅទទួលស្វាគមន៍បងប្អូនអតីតសមាជិកសកម្មនៃអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ CNRP នៅស្រុកមេសាង ខេត្តព្រៃវែង។ នៅក្នុងពិធីជួបសំណេះសំណាលថ្ងៃនេះក៏មានវត្តមាន ឯឧ ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណកម្មការនៃគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវៃងផងដែរ។ ពិតប្រាកដណាស់ គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ គឺបើកបេះដូងនិងចិត្តទូលាយទទួលស្វាគមន៍បងប្អូននៅគ្រប់ទីកន្លែងដោយគ្មានការរើសអើង។ សូមអញ្ជេីញបងប្អូនវិលមករួមរស់ជាមហាគ្រួសារតែមួយ នៃគណបក្សប្រជាជនកម្ពុជា។ អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
ស្រុកកៀនស្វាយប្រារព្វពិធីបើកការប្រគួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមបណ្ឌិតគុណ ញឹមឆ្នាំ២០២២!
(ខេត្តកណ្តាល)នាព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០២២នេះស្រុកកៀនស្វាយខេត្តកណ្តាល។បានប្រារព្វពិធីបើកការប្រគួតកីឡាបាល់ទាត់យុវជនដើម្បីទទួលពានរង្វាន់ពីឯកឧត្តមបណ្ឌិតគុណ ញឹម ទីតាំងស្ថិតនៅសាលាវិទ្យាល័យជ័យវរ្ម័នទី៧ដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។ ក្រោមអធិបតីភាពលោក សែ សុឃនជាតំណាងឯកឧត្តមបណ្ឌិតគុណ ញឹមអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកៀនស្វាយនឹងមានការអមដំណើរពីលោកឡូវ សុខសានអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកអ៊ូឈាងអភិបាលស្រុកនិងមន្ត្រីចំណុះរដ្ឋបាលស្រុកកៀនស្វាយនិងព្រមទាំងអាជ្ញាធរឃុំនិងក្រុមកីឡាបាល់ទាត់ទាំង៨ឃុំ។ នៅក្នុងឱកាសនោះលោកឡូវ សុខសាន!បានឡើងអានរបាយការណ៍ជូនគណៈអធិបតីថា!ថ្ងៃនេះរដ្ឋបាលស្រុកកៀនស្វាយបានរៀបចំពិធីបើការការប្រគួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមបណ្ឌិតគុណ ញឹមឆ្នាំ២០២២ ក្រោមពាក្យស្លោក.កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្បន៍.ក្រោមអធិបតីភាពលោកសែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជានិងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកៀនស្វាយជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋករ កម្ពុជានិងអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកៀនស្វាយដែលឆ្លៀតពេលវេលាដ៍មមាញឹកអញ្ចើញចូលរួមជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីនេះ។មិនថាតែវិស័យកីឡាប៉ុណ្ណោះទេកន្លងមកឯកឧត្តមអគ្គបណ្ឌិតសភារចារ្យអូនព័ន្ធមុនីរ័ត្នប្រធាននិងលោកជំទាវ អនុប្រធាននិងក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក.ឃុំ.ភូមិតែងតែយកចិត្តទុក្ខដាក់និងចូលរួមលើកស្ទួយវិស័យនានានៅក្នុងមូលដ្ឋានស្រុកកៀនស្វាយជាច្រើន។លោកឡូវ សុខសានបន្តថា!ក្នុងឱកាសដ៍ថ្លៃថ្លានេះក្នុងនាមរដ្ឋបាលស្រុកកៀនស្វាយក៍ដូចកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ សូមបេ្តជ្ញាយ៉ាងពេញទំហឹងគាំទ្រ សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តនិងសូមគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា ណែតធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត។ លោកសែ សុឃនបានថ្លែងថា!នៅថ្ងៃនេះលោកមានកិត្តិយសបានអញ្ចើញចូលរួមការប្រគួតកីឡាបាល់ទាត់យុវជននៅស្រុកជាតំណាងឯកឧត្តមបណ្ឌិតគុណ ញឹម។ លោកសែ សុឃន.បន្តថា!ការប្រកីឡាបាល់ទាត់ថ្ងៃនេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាពក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុក្ខដាក់ដឹកនាំប្រទេសជាតិមានសន្តិភាពនិងមានការរីកច្រើនលើគ្រប់វិស័យនិងនូវយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្គាត់ការរាលដាលការឆ្លងជំងឺកវីដ.១៩និងបន្តចាក់ថ្នាំវ៉ាក់សាំង(ដុសជម្រុញទី៣.៤)ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។