សង្សារឈាមរាវចិត្តព្រៃផ្សៃកាប់នារីសង្សាខ្លួនឯងជាច្រើនកាំបិទបណ្ដាលឲរងរបួសធ្ងន់ធ្ងហើយរត់គេចខ្លួនបាត់!

(ខេត្តកណ្ដាល):ហេតុការណ៍នេះបានកើតនៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ នាទី( ថ្ងៃត្រង)ទីតាំងស្ថិតនៅចំណុចកើតហេតុ: ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះ ៖ ០១នាក់ឈ្មោះ អ៊ន ស្រីលក្ខ័ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសដាច់ម្រាមនាងដៃខាងស្តាំចំនួន១ ដាច់កដៃស្តាំដាច់ដល់ឆ្អឹង នឹងកន្លែងស្មាបោះដៃផុតមួយកន្លែងទៀត)។

ជនសង្ស័យ ៖ ០២នាក់១.ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)។
២. ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។វត្ថុតាងចាប់យក៖ (គ្មាន)

សភាពរឿងហេតុ ៖ថ្ងៃខែឆ្នាំនិងវេលាម៉ោងខាងលើ ជនរងគ្រោះកំពង់ដេកនៅក្នុងផ្ទះរបស់ខ្លួនតែម្នាក់ឯង ដោយដាក់គន្លះទ្វាជាប់ខាងក្នុង ហើយជនសង្ស័យបានដឹងថាជនរងគ្រោះដែលជាសង្សារបស់ខ្លួនធ្លាប់រស់នៅជាមួយគ្នាពីមុនមកបានទៅធ្វើការនៅភ្នំពេញហើយវិលត្រឡប់មកដល់ផ្ទះវិញ
ពេលនោះជនសង្ស័យក៏ជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនជាមួយមិត្តភក្តិ ដោយមានកាំបិតផ្គាក់យកមកជាមួយផង ពេលមកដល់ផ្ទះជនរងគ្រោះជនសង្ស័យក៏បានស្រែកហៅជនរងគ្រោះអោយបើកទ្វា តែជនរងគ្រោះមិនបានបើកទ្វាអោយទេ ហើយជនសង្ស័យបានគំរាមហើយយកកាំបិតផ្គាក់កាប់ទ្វាផ្ទះ ពេលនោះជនរងគ្រោះភ័យពេកក៏បើកទ្វារត់ចេញមកក្រៅផ្ទះស្រែកអោយគេជួយតែត្រូវជនសង្ស័យចាប់ជាប់ហើយលើកបី រត់បាន

ប្រហែល៣០០ម៉ែត្រក៏លើកដាក់ម៉ូតូ ជិះមកផ្លូវលំ(ទួលដំបង )ដោយមានការើបំរាស់ពីជនរងគ្រោះខ្លាំងពេកជនសង្ស័យក៏ខឹងហើយបានឈប់ម៉ូតូ ទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះត្រូវជាច្រើនកាំបិត បណ្តាលអោយរងរបួសធ្ងន់បន្ទាប់មកជនសង្ស័យបានឡើង
ជិះម៉ូតូគេចខ្លួនបាត់ដោយយកកាំបិតផ្គាក់ទៅជាមួយ ។

ក្រោយពីទទួលបានពត៍មានខាងលើនេះភ្លាមកំលាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយបានចុះទៅដល់កន្លែងកើតហេតុ ហើយស្រាវជ្រាវ ស្វែងរកជនសង្សយ័ (គេចខ្លួន)និងកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្តចាត់កាតាមនីតិវិធី។