សម្ថតកិច្ចបុស្តិ៍ដីឥដ្ឋបានសហកាជាមួយផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន!

(កណ្ដាល) ហេតុការណ៍នេះបានកើតឡើងត្រូវនឹង ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១២និង ៣០នាទី ស្ថិតនៅ
ចំណុច ភូមិដីឥដ្ឋកោះផុស ឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យ ចំនួន ០២ នាក់
១- ឈ្មោះចក់​ សុធី ហៅសោក ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន) ២-ឈ្មោះសំរិទ្ធវណ្ណីណារ័ត្ន ហៅប៊ី ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិតារាប ឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាង ចាប់យករួមមាន÷១ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូច
២-ទូរស័ព្ទដៃចំនួន០៣គ្រឿងម៉ាកOPPO ពណ៍ខ្មៅ ម៉ាកNOKIAចំនួន០២គ្រឿង៣កូនកាបូបដាក់លុយពណ៍ខ្មៅចំនួន០១ ៤ លោហាក់ធាតុពណ៍មាស០១ខ្សែ(ខ្សែដៃ)
៥-លោហាក់ធាតុពណ៍សមានដាំត្បូង(ជាក្រវិល​០១គូរ)
៦-ម៉ូតូចំនួន០១គ្រឿង (ម៉ាកHONDA.Draem.C125ពណ៍ខ្មៅ ស៊េរី២០១៦ ពាក់ផ្លាកលេខកណ្តាល1C.0689
៧-ទុលវីសចំនួន០២-ដែកកេះហ្គោសចំនួន០៣ នឹងកូនសោរម៉ូតូចំនួន០៥។

សភាពរឿងហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អថា មានសកម្មភាពប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលបានពត៍មានភ្លាម កំលាំងសមត្តកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកំលាំងជំនាញ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យនឹងឆែកឆេររកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូចនៅហ្នឹងខ្លួនរបស់ជនសង្ស័យឈ្មោះចក់ សុធី ហៅសោក រួចចាប់យកវត្ថុតាងខាងលើ។
ក្រោយមកកំលាំងបានយកជនសង្ស័យរួមនឹងវត្ថុតាងមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។

ក្រោយពីសួរនាំរួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះចក់ សុធី ហៅសោក បានសារភាពថា <ថ្នាំញៀនចំនួន០១កញ្ចប់តូចខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន ហើយថ្នាំញៀនខាងលើគឺខ្លួននឹង ឈ្មោះសំរិទ្ធ វណ្ណីណារ័ត្នហៅប៊ីភេទប្រុសបានចូលលុយគ្នាម្នាក់ចំនួន១០០០០០៛(ដប់មឺុនរៀល)បានលុយ២០០០០០៛(ម្ភៃមឺុនរៀល)ដោយឈ្មោះប៊ី ភេទប្រុសយកលុយនោះ ទៅទិញថ្នាំញៀនបានចំនួន០១កញ្ចប់ធំ មករំលែកចែកគ្នាពាក់កណ្តាលម្នាក់ដើម្បីយកទៅ ប្រើប្រាស់។

យជនសង្ស័យបានសារភាពបន្តទៀតថា នៅថ្ងៃទី០៦-០២-២០២០មុនពេលកើតហេតុខ្លួនបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីអ្នកធ្វើដំណើរចំនួន០២លើក
-លើកទី០១ នៅវេលាម៉ោងប្រហែល៣នឹង០០នាទីទាបភ្លឺខ្លួននឹងឈ្មោះសំរិទ្ធ វណ្ណីណារ័ត្នហៅប៊ី ភេទប្រុសបានធ្វើសកម្មភាពឆក់ពីអ្នកធ្វើដំណើរជាមនុស្សស្រីចំនួន០២នាក់នៅសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញឆក់បានស្បោងយួរមួយក្នុងនោះមានទូរស័ព្ទម៉ាកOPPOចំនួន០១គ្រឿង។

លើកទី០២ នៅវេលាម៉ោងប្រហែល០៤នឹង០០នាទីខ្លួនបានធ្វើសកម្មភាពឆក់កាបូបស្ពៀយពីអ្នកអ្នកធ្វើដំណើរប្រុសម្នាក់ស្រីម្នាក់នៅចំណុចព្រែកឯងឆក់បានកាបូបស្ពៀយ០១ក្នុងកាបូបនោះមានលុយ៤០០$(បួនរយដុល្លារអាមេរិក)
លោហាក់ធាតុពណ៍មាស០១ខ្សែ នឹងលោហាក់ធាតុពណ៍សមានដាំត្បូងជាក្រវិល០១គូរ ក្រោយពីឆក់បានរួចខ្លួនបានយកលុយចែកគ្នាជាមួយឈ្មោះសំរិទ្ធ វណ្ណីណារ័ត្នហៅប៊ី បានលយម្នាក់ចំនួន២០០$(ពីរយដុល្លារអាមេរិក)ហើយសំភារះដែលឆក់បានផ្សេងទៀតគឺទុកនៅហ្នឹងជនសង្ស័យឈ្មោះចក់ សុធីហៅសោក ដល់ថ្ងៃទី០៧-០២-២០២០​ វេលាម៉ោង១២នឹង៣០នាទី ក្រោយពីប្រើប្រាស់ថ្នាំញៀនរួចខ្លួនបានណាត់ជួបគ្នាដើម្បីយកសំភារះដែលឆក់បានទៅលក់ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនបានតែម្តង។

ក្រោយពីបានសួរនាំរួចជនសង្ស័យរួមនឹងវត្ថុតាងខាងលើបានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។


#ដេលីប្រេកឃីងញ៉ូ#