ឪពុកដឹកកូនបើកម៉ូតូមិនប្រយ័ត្នបានទៅបុករថយន្តបណ្ដាលឲ្យឪពុករងរបួសធ្ងន់នឹងកូនរងរបួសស្រាល!

(ខេត្តកណ្ដាល):មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក រវាងម៉ូតូនឹងរថយន្ត បណ្តាលអោយរងរបួសធ្ងន់ ០១នាក់ភេទ ប្រុស នឹងរបួស់ស្រាល០១នាក់ភេទប្រុស ។

ហេតុការណ៍នេះបានកើតឡើង ត្រូវនឹងថ្ងៃទី០៤.២.២០២០ វេលាម៉ោង១៩និង៣៥នាទីមានគ្រោះថ្នាក់ ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៣_៣៤
ទីតាំងស្ថិតនៅចំណុច៖ភូមិ​ ព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។

សភាពនៃរឿងហេតុៈ-នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មាន ម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM 125​សេរី២០១៦ ពណ៏ខ្មៅ ប្រភេទស្រី ពាក់ស្លាក លេខភ្នំពេញ.1FL- 64 02 ជិះគ្នា០២នាក់ បើក បរដោយឈ្មោះ អ៊ី វណ្ណារិទ្ឋ ភេទប្រុស អាយុ ៣៧ ឆ្នាំជនជាតិខ្មែរ អ្នករួមដំណើរ ទី២ឈ្មោះ អ៊ី ខេមរា ភេទប្រុស អាយុ ០៧ឆ្នាំ ត្រូវជាកូន (របួស់ស្រាល ) មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើដំណើរទិសដៅ.ភ្នំពេញ-អ្នកលឿង ពេលមកដល់ចំណុចកើតហេតុខាងលើបានបុករថយន្តកំពុងបើកតិច ពីក្រោយម៉ាក HYUNDAI ប្រភេទដឹកទំនិញធុនធំ ពណ៌សរ ពាក់ផ្លាក់លេខ កំពង់ធំ​3A -1341 បើកបរដោយ ឈ្មោះមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បណ្តាលអោយរងរបួលធ្ងន់អ្នកបើកបរម៉ូតូ ស្រាល់អ្នករួមដំណើរភេទប្រុស ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅមន្ទី
ពេទ្យភ្នំពេញ។ម៉ូតូខូចស្រាល០១គ្រឿង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់វាស់វែងនឹងយកម៉ូតូ០១គ្រឿងរថយន្ត០១គ្រឿង បានយកមករក្សាទុក្ខជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីឲ្យភាគីទាំងសងខាងចូលមកដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់។