Related Articles
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា
នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179) ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន២លានរៀល, ទឹកក្រូច៤កេស, ទឹកសុទ្ធ៤កេស ជូនដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ជាអំណោយសួរសុខទុក្ខផងដែរ។
ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់សមាជិកគ្រួសារ មេបញ្ជាការរងខណ្ឌ ដែលត្រូវជាបងស្រីរបស់លោកទទួលមរណៈភាព!
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងប្រគល់ថវិកាដែលមានការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,២០០,០០០៛ (មួយលានពីរសែនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកវរសេនីយ៍ត្រី នែម ស៊ីហ៊ន់ មេបញ្ជាការរងខណ្ឌ ដែលបងស្រីរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
គួរឲ្យរន្ធត់!ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តបណ្តាលឲ្យស្លាប់៣នាក់ប្រុស.ស្រីនៅដងផ្លូវជាតិលេខ១!
(ខេត្តកណ្តាល)យ៉ាងហោចណាស់មានជនរងគ្រោះប្រុស.ស្រី៣នាក់បានស្លាប់ភ្លាមៗករណីគ្រោះថ្នាក់ចរាចរណ៍កើតហេតុនៅថ្ងៃទី១៣ខែមិថុនាឆ្នាំ ២០២២វេលាម៉ោង ០៥និង១៥នាទី។នៅលើដងផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ ៣៤-៣៥នៅត្រង់ចំណុចភូមិជ័យឧត្តមឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើតាមលោកហង្ស ផាណារ៉ា អធិការ រងស្រុកផ្នែកចរាចរណ៍ថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ខាងលើមានម៉ូតូមួយម៉ាក HONDA DREAM125 ពណ៌ខ្មៅប្រភេទស្រីពាក់ផ្លាកលេខ ភ្នំពេញ1GG-1943 បើកបរដោយឈ្មោះឈាងស៊ីនភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិប្រស្រែឃុំបឹងព្រះស្រុកបាភ្នំ ខេត្តព្រៃវែង។ មានអ្នករួមដំណើរចំនួន០២នាក់១/ឈ្មោះលាងស្រីនាងភាទស្រី អាយុ២០ឆ្នាំ២/ឈ្មោះអោនធារ៉ាភេទស្រីអាយុ២២ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នាដែលបើកបរមានទិសដៅពីអ្នកលឿងទៅ ភ្នំពេញតាមដងផ្លូវជាតិលេខ១លុះពេលបើកមកដល់ចំណុចកើតហេតុលើ បានបុកយានយន្តមិនស្គាល់អត្តសញ្ញាណ។ (តាមព័ត៌មានថាបុកគោយន្តដែលបើកឆ្លងកាត់ថ្នល់ពីលិចទៅកើតតាមព័ត៌មាន)រត់គេចបាត់ បណ្តាលអោយស្លាប់ជនរងគ្រោះទាំង០៣នាក់នៅកន្លែងកើតហេតុ។លោកអធិការ រងស្រុកបន្តថា!ក្រោយពីកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែងនិងប្រគល់សាកសពអោយកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តការស្រាបជ្រាវតាមនិតិវិធី។ លោកអធិការ រងស្រុកនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា