នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ឃាត់ ខ្លួនជនសង្ស័យ២នាក់ ខណៈដែលចុះរដ្ឋបាល

(ភ្នំពេញ) ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី ៣ឃាត់ខ្លួន ពាក់ព័ន្ធ រក្សាទុកដោយខុស ច្បាប់នូវសារធាត់ញៀន ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកើតឡើងកាល ពីវេលាម៉ោង១១ ព្រឹកថ្ងៃទី០១ ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ ប្រាប់ឲ្យដឹងថា ជនសង្ស័ យទី១មានឈ្មោះ ស៊ន ឌឿន ភេទប្រុសអាយុ៣៥ ឆ្នាំមុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមាន ជ័យទី៣ ខណ្ឌមានជ័យនិង ទី២មាន ឈ្មោះ ទុយ ង៉ុយ ភេទប្រុសអាយុ៣២ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

លោកនាយប៉ុស្តិ៍បានបន្ដថានៅវេលា ម៉ោង១១ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ សហការជាមួយនឹង សាលាសង្កាត់ ស្ទឹងមានជ័យទី៣ ចុះរដ្ឋបាលនៅចំណុច ភូមិទ្រា៤ ចំណុចផ្ទះឈ្មោះ ស៊ន ឌឿន
និងឈ្មះ ទុយ ង៉ុយ កំពុងនៅក្នុងផ្ទះពេលនោះសមត្ថកិច្ចក៏បានឆែកឆេលើខ្លួនជនសង្ស័យ២នាក់ ស្រាប់តែរក ឃើញមានថ្នាំញៀនចំនួន៣កញ្ចប់តូច នៅជាប់នឹងខ្លួនសមត្ថកិច្ចក៏ធ្វើការឃាត់ ខ្លួនយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងតែសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យនិងចាត់ការបន្តតាមនីតិវិធី ៕