យុវជនម្នាក់បានបើកម៉ូតូមិនប្រយ័ត្នទៅបុកមនុស្សរត់ឆ្លងថ្នល់បណ្ដាលឲរងរបួសឆ្ងន់០១នាក់ស្រី!

(ខេត្តកណ្ដាល):មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក រវាងម៉ូតូបុកមនុស្សរត់ឆ្លងថ្នល់ បណ្តាលអោយរងរបួសធ្ងន់ ០១នាក់ ស្រីហេតុការណ៍នេះបានកើតឡើងត្រូវនឹងថ្ងៃទី៣១.០១.២០២០ វេលាម៉ោង១២និង៣០នាទីទីតាំងគ្រោះថ្នាក់ ចរាចរណ៍ មួយករណីកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៣_២៤
ចំណុច៖ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។

សភាពនៃរឿងហេតុៈ-នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មាន ម៉ូតូ០១គ្រឿង ម៉ាកWAVE.C100 ពណ៏ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខភ្នំពេញ.1CT3587 បើកបរដោយឈ្មោះសៀង វាសនា ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិលាចឈូក ឃុំគោកព្រីង ស្រុកស្វាយជ្រំខេត្តស្វាយរៀង ធ្វើដំណើរទិសដៅអ្នកលឿង.ភ្នំពេញ ពេលមកដល់ចំណុចកើតហេតុក៏បានបុកជាមួយនឹងក្មេងស្រីម្នាក់ឈ្មោះវណ្ណា ចន្ថាវល័ក្ខ អាយុ១២ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល ដែលកំពង់រត់ឆ្លងកាត់ថ្នល់ជាតិពីត្បូងមកជើង ចំពេញទំហឹងបណ្តាលអោយរងរបួលធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅមន្ទីពេទ្យឯភ្នំពេញចំណែកអ្នកបើកបរម៉ូតូបានលើកម៉ូតូឡើងរួចជិះគេចខ្លួនបាត់។

ក្រោយពេលកើតហេតុកំលាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយបានចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងនឹងបន្តនិតិវិធីច្បាប់។