Related Articles
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!
នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជិត១០ឆ្នាំមកហើយ៕
ក្រុមក្មេងទំនើង០២នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!
កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ០៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានប្រើកាំបិតកាប់ និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំថែមទៀត ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៤០៦ កែង១៧៩ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក នៅវេលាម៉ោង១៦ និង៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ យកមកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ជនទាំង០២នាក់ រួមមាន ៖ ១- ឈ្មោះ ម៉ាន់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ, ២- ឈ្មោះ សាង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួក៥នាក់ ផ្សេងទៀត ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលើ […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!
បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារ នាំយកអំណោយរួមមាន៖ អង្ករ និងថវិកា សម្រាប់រយៈពេល ០៣ខែ តាមការសន្យាទៅប្រគល់ជូនដល់គ្រួសារ លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល៕