Related Articles
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ចុះណែនាំ និងចែកម៉ាស ជូនដល់បងប្អូនអាជីវលក់ដូរនៅផ្សារ ក្ក្នុងក្រុងប៉ៃលិន
ខេត្តប៉ៃលិន៖ក្នុងឱកាសអញ្ជើញចុះណែនាំដល់បងប្អូនអាជីវករលក់ដូរនៅផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ និងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ អំពីការការពារជំងឺកូវិដ-១៩ ដោយត្រូវពាក់ម៉ាស និងលាងដៃជាមួយសាប៊ូ ឬអាកុល និងជែលឱ្យបានញឹកញាប់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ឃ្លោក នួយ,ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានមានប្រសាសន៍ណែនាំដល់បងប្អូនអាជីវករលក់ដូរនៅផ្សារចំនួនពីរខាងលើថា៖ដោយមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទទីតាំងមួយចំនួន សម្រាប់ធ្វើចត្តាឡីស័ក ដើម្បីគ្រប់គ្រងសភាពការណ៍ការរីករាលដាលជំងឺកូវីដ ១៩។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា៖ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ បងប្អូនអាជីវករត្រូវពាក់ម៉ាស និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ម្យ៉ាងវិញទៀត ប្រសិនបើមានករណីឆ្លងដូចករណីនៅផ្សារ AEON 1 យើងត្រូវធ្វើបិទផ្សារជាបណ្តោះអាសន្នដូចគ្នា ដើម្បីធ្វើចត្តាឡីស័ក ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរបងប្អូនផងដែរ ដូច្នេះសូមបងប្អូនអាជីវករត្រូវចូលរួមទប់ស្កាត់ជំងឺកូវី១៩ ទាំងអស់គ្នា។ នៅក្នុងឱកាសនោះដែរ អភិបាលខេត្តប៉ៃលិនក៏បាន ក្រើនរំលឹកឱ្យមន្ត្រីជំនាញ […]
អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សម្ដេចតេជោក៏បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដូចជាសាលាជាតិគយ និងសារមន្ទីរនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ គឺបានចំណាយថវិកាក្នុងការសាងអស់ទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជាផងដែរ។ នៅថ្ងៃនេះ បានប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានប្រសាន៍រំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័នគយនេះឡើង។ ព្រះអង្គបានសាងនូវស្នាព្រះហស្ថជាច្រើនសម្រាប់ជាតិ ជាពិសេសក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យជូនជាតិកម្ពុជាមាតុភូមិ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជានេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ […]
កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកក្រគរ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំបានក្របួចជនសង្ស័យម្នាក់ដោយពាក់ព័ន្ធករណីមុខសញ្ញាកាច់កម៉ូតូ!
ខេត្តពោធិ៍សាត់:នៅថ្ងៃទី ១៧ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៣និង ០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក ក្រគរបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានចុះល្បាតនិងបង្រ្កាបមុខសញ្ញាកាច់កម៉ូតូ ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ . ឈ្មោះ ផល គឹមរី ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ។ ចំណែកវត្ថុតាងសម្ថតកិច្ចបានដកហូតបាន1. សម្ភារៈកាច់កម៉ូតូមួយឈុត2. កូនកាំបិតមួយ3. សោរសម្រាប់មូលក្បាលប៊ូសុីមួយ4. សោរខ្សៀរមួយ 5. ម៉ូតូមួយគ្រឿ ក្រោយពេលកើតហេតុជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។