ព័ត៌មានជាតិ

សមត្ថកិច្ចក្នុងខណ្ឌពោធិ៍សែនជ័យហាក់មើលរំលង ទីតាំងល្បែងស៊ីសងភ្នាល់មាន់ តាមប្រព័ន្ធអនឡាញដុះស្លែរមួយកន្លែងនេះ

ខណ្ឌពេាធិសែនជ័យ៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងបនល្បែងស៊ីសង ភ្នាល់មាន់តាមប្រព័ន្ធអនឡាញដុះស្លែរ ដែលនៅចំណុចភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
សមត្ថកិច្ចហាក់បីមើលរំលង កន្លែងបនល្បែងភ្នាល់មាន់តាមប្រព័ន្ធអនឡាញមួយនេះ ឬមួយ អាជ្ញាធរមានសមត្ថកិច្ច មើលក្នុងមូលដ្ឋានបានទទួលសំណែនពីម្ចាស់ ទីតាំងបនល្បែងភ្នាល់មាន់តាមប្រព័ន្ធអនឡាញនេះអស់ហើយបានជាមិនមានចំណាត់ការលើទីតាំងមួយនេះ ។

ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ទីតាំងមួយកន្លែងនេះបានបើកជាយូណាស់មកហើយ ហើយអ្នកចូលទៅលេង ចេញចូលហូរហារ

ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីតាំង ភ្នាល់បាល់ មួយកន្លែងនេះ ណាស់ ដោយសារតែពេលខ្លះមានដូចជាប្ដី ជាកូន ជាក្មួយ បានទៅចាក់ភ្នាល់ផងដែរ ហើយពេលពួកគាត់ហាមឃាត់ ប្តី កូន ក្មួយ មិនអោយទៅលេង ពេលខ្លះក៏បង្កជាការឈ្លោះប្រកែកគ្នាក៏មាន ។ រីឯអ្នកលេងខ្លះទៀតក៏កើតជារឿងក្តៅក្រហាយ រករឿងប្រពន្ធកូន ដោយសារតែពួកគេចាញ់ល្បែងនេះតែម្តង។

ប្រជាពលរដ្ឋជាច្រើន បានសំណូមពរដល់សមត្ថកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាលោកអភិបាលខណ្ឌលោកអធិការជាពិសេសឯកឧត្តម អភិបាលក្រុង និងឯកឧត្តម ស្នងកា សូមជួយចាត់កម្លាំងចុះត្រួតពិនិត្យទីតាំង
ភ្នាល់មាន់តាមប្រពន្ឋអនឡាញមួយនេះផង

ដើម្បីភូមិឃុំសង្កាត់មាន សុវត្តិភាភ គឺជាភូមិឃុំសង្កាត់មានលក្ខណៈសម្បត្តិ ៩ យ៉ាងដូចតទៅ
១ គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ។
២ គ្មានការដាំដុះ ការផលិតការចរាចរការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
៣ គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ
និងអំពើហិង្សាក្នុងគ្រួសារ ៤ គ្មានក្មេងទំនើង
៥ គ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ៦ គ្មានគ្រោះថ្នាក់ចរាចរ
៧ គ្មានគ្រោះថ្នាក់ដោយសារ យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ៨ មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយសុវត្ថិភាព ៩ គ្មានការត្រួតពិនិត្យខុសច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *