Related Articles
នាយការិយាល័យនគរបាលចរាចរផ្លូវគោកភ្នំពេញ បើកកិច្ចប្រជុំណែនាំ មន្ត្រីក្រោមឱវាទ ឱ្យអនុវត្តច្បាប់ឱ្យចំទិសដៅ ទន់ភ្លន់តែម៉ឺងម៉ាត់ មិនត្រូវបង្កការថ្នាំងថ្នាក់ដល់ពលរដ្ឋ
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់ នាយកដ្ឋាននគរបាលចរាចរ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពីគោលការណ៍ចុះរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ដោយបានណែនាំកម្លាំងនគរបាលតាមគោលដៅទាំងអស់ ត្រូវអនុវត្ត ច្បាប់ឲ្យចំទិសដៅ ស្របតាមការណែនាំរបស់ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែននាយកដ្ឋាននគរបាលចរាចរ និង សណ្តាប់ធ្នាប់សាធារណៈ។ លោកនាយការិយាល័យ សែម រតនា ក៏បានណែនាំដល់កងកម្លាំងចរាចរទាំងអស់ត្រូវអនុវត្តជាមួយប្រជាពលរដ្ឋប្រកដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ បំផុត ។ លោកបានប្រាប់ឲ្យតាមគោលដៅ ត្រូវពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ពីច្បាប់ ចរាចរណ៍ផ្លូវគោកនៅពេលពួកគាត់បើកបរ មានកំហុស ពោលមិនត្រូវចាប់ផាកពិន័យ ដោយមិនបានប្រាប់ពីហេតុផលត្រឹមត្រូវ នោះឡើយ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួម គោរពច្បាប់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសរបស់យើង។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក អធិការរងទទួលផ្នែសណ្តាប់ធ្នាប់ចរាចរ ខណ្ឌទាំង១៤ និង នាយរងការិយាល័យ នាយផ្នែកជំនាញចំណុះការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកសរុប ចំនួន៤២ នាក់ ។ […]
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយមានចំនួន៤ឃុំ
ស្រុកកៀនស្វាយ៖ ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយ លើកទី៤ អាណត្តិទី៣ នៅក្នុងបរិវេណវត្តជ័យឧត្ដម្ភ ភូមិជ័យឧត្ដម ឃុំសំរោងធំ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះក្រោមអធិបតីភាព លោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយ។ លោកជាប៊ុនធឿនប្រធានក្រុមប្រឹក្សាស្រុក បានបញ្ជាក់ប្រាប់ ទៅកាន់ប្រជាពលរដ្ឋចូលរួមជាង ៣០០នាក់ថា គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលស្រុកទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលស្រុកយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ឱ្យកាន់តែល្អប្រសើរឡើង។ អង្គវេទិកានេះទទួលបានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល តំណាងឯកឧត្ដមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។សមាសភាពចូលរួមមានលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក នាយក នាយករងរដ្ឋបាសាលាស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ប្រធានការិយាល័យ អង្គភាពជំនាញជុំវិញស្រុក […]
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបត្ថម្ភបាល់ពន្លត់អគ្គីភ័យចំនួន 200គ្រាប់ ដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
ភ្នំពេញ:នាព្រឹកថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2021 ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តំណាងដែលមាន លោកឧត្តមសេនីយ៍ត្រី រ៉ឺន រដ្ឋា អនុប្រធាននាយកដ្ឋានផែនការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំយកបាល់ពន្លត់អគ្គីភ័យចំនួន 200គ្រាប់ ( ធំ100 តូច100 ) ឧបត្ថម្ភដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង និងលោកវរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យភស្តុភារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយពីទទួលក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលបានឧបត្ថម្ភអំណោយ នាពេលនេះដើម្បីទុកជាប្រយោជន៍ក្នុងការងារប្រតិបត្តិការណ៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងគ្រោះអគ្គីភ័យផ្សេងៗផងដែរ៕