Related Articles
នគរបាលស្រុកមុខកំពូលបានចុះមកបង្ក្រាបទីតាំងប្រជល់មាន់មួយកន្លែងដែលនៅជាប់និងស្ពានព្រែកតាមាក់ត្រើយខាងលិចលទ្ធផលបង្ក្រាបបានតែខ្យល់ប៉ុណ្ណោះ
កណ្តាល:នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ កំលាំងសមត្ថកិច្ចឃុំព្រែកអញ្ចាញ បានហការជាមួយកំលាំងអធិការស្រុកមុខកំពូល បានចុះមកធ្វើការបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដែលគេសង្ស័យថា បានលួចលាក់បើកលេង នៅចំណុចជាប់ស្ពានព្រែកតាមាក់ត្រើយខាងលិច ស្ថិតនៅក្នុងឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជាលទ្ធផលបង្ក្រាបបានតែខ្យល់តែប៉ុណ្ណោះ។ ល្បែងជល់មាន់ខាងលើ បានលួចលាក់បើកលេងជាញឹកញាប់មកហើយ ប៉ុន្តែមិនមានការទប់ស្កាត់និងបង្ក្រាប ពីកំលាំងសមត្ថកិច្ចឃុំព្រែកអញ្ចាញ និងកំលាំងសមត្ថកិច្ចស្រុកមុខកំពូលនោះឡើយ ដោយករណីនេះគេសង្ស័យថា មេបនល្បែងឈ្មោះ(ហុង)ទំនងឃុបឃិតគ្នាជាមួយសមត្ថកិច្ចឃុំនិងស្រុក។ ប្រភពបានបញ្ជាក់ថា ក្នុងថ្ងៃនេះគេសង្ស័យថា នឹងមានការជួបជុំគ្នាលេងល្បែងជល់មាន់ យ៉ាងហោចបំផុតលេងចាប់ពី៥គូរទៅ១០គូរ ដោយក្នុងមួយគូរៗភ្នាល់លុយរាប់ពាន់ដុល្លារ ប៉ុន្តែចៃដន្យសមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ មិនទាន់ទាំងបានចូលដល់ក្នុងទីតាំងខាងលើផង ស្រាប់តែមានមនុស្សម្នារ បើកឡាននិងម៉ូតូរត់ចេញអស់ ដូចជាមានព្រាយបីសាចប្រាប់អោយដឹងជាមុនអញ្ចឹង។ សូមបញ្ជាក់ថា ក្រោយពីសមត្ថកិច្ច បានចូលដល់ក្នុងទីតាំងខាងលើ ដែលគេសង្ស័យថាមានការលួចលាក់លេងល្បែងជល់មាន់នោះ ជាលទ្ធផលសមត្ថកិច្ចខ្លះហាក់មានចេតនាបិទបាំងព័ត៌មាន មិនឆ្លើយតបជាមួយអ្នកកាសែត និងសមត្ថកិច្ចមួយចំនួនទៀត បានបញ្ជាក់ថា ក្រុមអ្នកលេងល្បែងជល់មាន់បាននាំគ្នាបើកម៉ូតូនិងបើកឡានរត់គេខ្លួនអស់ហើយ ដោយលទ្ធផលជាក់ស្តែងសមត្ថកិច្ចបង្ក្រាបបានតែខ្យល់។ មហាជនបានសំណូមពរដល់លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីអធិការ ដើម្បីចុះមកបង្ក្រាបល្បែងជល់មាន់ខាងលើនេះ ដែលគេសង្ស័យថា បានលួចលាក់បើកលេងអត់ញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាងតែបាន ដើម្បីអនុវត្តតាមគោលនយោបាយភូមិឃុំមានវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕
រដ្ឋបាលស្រុកកៀនស្វាយបើកកិច្ចប្រជុំពិភាក្សាការងារបរិស្ថាន(សំរាម) និងការត្រៀមបើកយុទ្ធការដាំកូនឈើក្នុងមូលដ្ឋានស្រុក!
ស្រុកកៀនស្វាយ៖នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នៅសាលប្រជុំសាលាស្រុកបានបើមកិច្ចប្រជុំពិភាក្សាការផ្សព្វផ្សាយការងារបរិស្ថាន(សំរាម)និងក្រោមអធិបតីភាពលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយនិងមានការអញ្ចើញចូមរួមពីឯកឧត្តមប៉ោ សេងប្រធានគណៈកម្មការផ្សារគគីរនិងជាប្រធានក្រុមហ៊ុនប៉ោសេងតារា(ឯ.ក)។ ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក.លោកស្រីអភិបាល រងស្រុក នាយកនាយករងរដ្ឋបាលស្រុក.ប្រធានការិយាល័យជំនាញពាក់ព័ន្ធលោក.លោកស្រីមេឃុំគ្រប់ឃុំទាំង៨ឃុំទូទាំងស្រុកកៀនស្វាយ។ នៅក្នុងឱកាសនោះលោកពៅ គីមលីអភិបាលរងស្រុកទទួលផ្នែកធ្លាប់សាធារណៈនិងបរិស្ថាន(សម្រាម)មានប្រសាសន៍ថា!ក្រោមពីក្រុមហ៊ុនប៉ោ សេងតារា(ឯ.ក)មានច្បាប់មកធ្វើនិវិយោគនៅផ្សារគគីររួចមកបានធ្វើឲ្យផ្សារគគីរមានបរិស្ថានល្អហើយក៍មានសណ្តាប់មានបៀបរៀបរយល្អនិងក៍លែងមានការកកស្ទះចរាចរណ៍ថែមទៀតផងកន្លងមកនៅក្នងខាងក្រោមផ្សារនិងនៅមុខផ្សារគគីរមានគំនរសម្រាមដោយសារដឹកជញ្ចូនមិនទាន់។ លោកពៅ គីមលីបន្តថា!ឥឡូវនេះមានក្រុមហ៊ុនប៉ោ សេងដែលមានរថយន្តដើរប្រមូលសម្រាមនៅគេហដ្ឋានរបស់ប្រជាពលរដ្ឋបានធ្វើឲ្យការកាត់បន្ធយគំនរសម្រាមនៅតាមដងផ្លូវជាតិលេខ១ដូចជានៅខាងក្រោយការិយាល័យអប់រំយុវជននិងកីឡាស្រុកត្រូវអាជ្ញាធរស្រុកកៀនស្វាយប្រមូលចេញពីរដងរួចមកហើយដែលមានក្រុមរថយន្តប៉ោសេងបានដឹកជញ្ចូនចេញ។ឯកឧត្តមប៉ោ សេងប្រធានក្រុមហ៊ុន ប៉ោ សេងតារា(ឯ.ក)បានថ្លែងថា!មួយរយៈនេះក្រុនហ៊ុនមានការយឺតយាងក្នុងការដឹកជញ្ចូនមិនបានប្រមូលសម្រាមទាន់ពេលវេលាដោយសារមានរថយន្តតែពីរគ្រឿងហើយឧស្សាហ៍ខូចទៀតទោះបីយ៉ាងណាក្រុមហ៊ុននិងបន្ថែមរថយន្ត១.២គ្រឿងទៀតដើម្បីបម្រើសេវាឲ្យទាន់ពេលវេលា។ ឯកឧត្តមបន្តថា!ណាមួយទីតាំងរណ្តៅដីសម្រាប់ចាក់សម្រាមនៅឯស្រុកស្អាងរីឯរណ្តៅដីសម្រាប់ចាក់សំរាមជារបស់ក្រុមហ៊ុននិងធ្វើដំណើររយៈឆ្ងាយ។ លោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយមានប្រសាសន៍ថា!សូមលោក.លោកស្រីជាមេឃុំទាំង៨ឃុំក្នុងស្រុកកៀនស្វាយនិងធ្វើរបាយការណ៍មករដ្ឋបាលស្រុកកៀនស្វាយមកតើក្នុងឃុំនិមួយៗមានប៉ុន្មានខ្នងផ្ទះដែលបានបង់សេវាជូនក្រុមហ៊ុននិងនៅសល់ប៉ុន្មានខ្នងផ្ទះដែលមិនទាន់បានចូលរួមបង់សេវាជូនក្រុមហ៊ុនដឹកជញ្ចូនសម្រាមនៅក្នុងស្រុកកៀនស្វាយយើងនេះ។លោកអភិបាលស្រុកកៀនស្វាយបន្តទៀតថា!ក្នុងឃុំនិមួយៗមានរឺម៉កសម្រាប់ដឹកសម្រាមហើយនៅពេលយើងដើរប្រមូលសម្រាមនៅទីសាធារណៈមានដាក់នៅកន្លែងដែលមានសុវត្ថិភាពតើយើងបង្កើត(ឡ)ខ្នាតតូតដូចឃុំដីឥដ្ឋសម្រាប់ដុតសម្រាម។នៅក្នុងឱកាសនោះលោកអភិបាលស្រុកកៀនស្វាយបានលើកថា!នៅក្នុងខែនេះតាមបណ្តាឃុំទាំង៨ឃុំទូទាំងស្រុកកៀនស្វាយយើងដាក់ថ្ងៃដាំកូនឈើឲ្យបានគ្រប់ឃុំ។គួរបញ្ចាក់ថា!ក្រោយឯកឧត្តមប៉ោ សេងមកធ្វើនិវិយោគនៅផ្សារគគីរបានឲ្យផ្សារគគីរប្រែមុខមាត់ថ្មីផ្លូវលំធំទូលាយហើយចាក់សាបប៉េតុងទៀត។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៦០លានរៀល ប្រគល់ជូនគ្រួសារសព លោកវរសេនីយ៍ឯក សេង ឈៀង អតីតមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ !
ភ្នំពេញ:នារសៀលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដែលផ្តួចផ្តើមបង្កើតឡើង ក្រោមការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកាកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៦០,០០០,០០០រៀល (ហុកសិបលានរៀល) រួមជាមួយ មី២កេស ភេសជ្ជ:៤កេស ទៅប្រគល់ជូនដល់ គ្រួសារសព លោកវរសេនីយ៍ឯក សេង ឈៀង អតីតមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ៕