Related Articles
សិស្សានុសិស្ស ទទួលបានជ័យលាភីក្នុងការប្រលងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២១ទាំងអស់ ជាពិសេសក្មួយៗទទួលបាននិទ្ទេសល្អ ឬនិទ្ទេស Aទទួលបានកាដូរលើកទឹកចិត្តម៉ូតូចំនួន១គ្រឿងក្នុងម្នាក់ៗពីថ្នាក់ដឹកនាំខេត្តកណ្តាល!
(ក្រុងតាខ្មៅ)៖ រសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ។ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តមគង់សោភ័ណ្ឌអភិបាលខត្តកណ្តាលបានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជូនរង្វាន់ជ័យលាភីដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ចំនួន ១,០៩៤ នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ១១៨ នាក់ បង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យរដ្ឋ និងសាលាឯកជន ក្នុងក្រុងតាខ្មៅ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។ ដើម្បីចូលរួមអបអរសាទរ លើកទឹកចិត្តឱ្យមានការខិតខំបន្តការសិក្សា ចំពោះជ័យលាភី នាឱកាសនេះ រដ្ឋបាលខេត្ត ដែលមានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុងតាខ្មៅ សប្បុរសជននានា បានចូលរួមឧបត្ថម្ភ សិស្សជ័យលាភីដល់ក្មួយៗសិស្សានុសិស្សទាំង១,០៩៤នាក់ ក្នុងនោះ៖ -និទ្ទេស A ចំនួន ៣២នាក់ ក្នុងមួយនាក់ទទួលបានម៉ូតូចំនួន០១គ្រឿង-និទ្ទេស B ចំនួន ១១៦នាក់ ក្នុងមួយនាក់ទទួលបានថវិកា៤០ម៉ឺនរៀល-និទ្ទេស C ចំនួន ២០២នាក់ ក្នុងមួយនាក់ទទួលបានថវិកា៣០ […]
កម្លាំងនគរបាលប៉ុស្តិ៍គគីរធំបានសហការណ៍ជាមួយកម្លាំងប្រឆាំងផ្នែកគ្រឿងញៀនស្រុកដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តកណ្តាល!ដោយមានបញ្ចាពីលោកព្រុំសំណាងអធិការស្រុកកៀនស្វាយនិងកម្លាំងនគរបាលប៉ុស្តិ៍គគីរធំបង្ក្រាបករណីគ្រឿងញៀនដែលកើតហេតុនៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១វេលាម៉ោង១១ និង៥០នាទី។ចំណុចក្នុងភូមិរាំងដេក២ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យមាន៖ ០១នាក់(ឃាត់ខ្លួន)១/ឈ្មោះ យូ ស្រស់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកសួ៊នសម្បត្តិនាយប៉ុស្តិ៍គគីរធំប្រាប់ថា!វត្ថុតាងចាប់យករួមមាន:១.ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់(តូច០៩ធំ០១)ទំងន់(៣,០៣ក្រាម)២/សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួចំនួន៣ទូរស័ព្ទ០១គ្រឿង។ លោកសួ៊ន សម្បត្តិបន្តថា! នៅមុនពេលកើតហេតុកំលាំងប៉ុស្តិ៍រដ្ឋបាលគគីរធំ សហការណ៍ជាមួយកំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានល្បាតក្នុងភូមិសាស្រ្តឃុំគគីរធំ លុះដល់ម៉ោង ១១:៥០នាទី មានប្រជាពលរដ្ធល្អបានផ្តល់ពត័មានប្រាប់ប៉ុស្តិ៍គគីរធំថា!នៅចំណុចផ្ទះឈ្មោះយូ ស្រស់ ភេទប្រុស អាយុ ៣៩ឆ្នាំ(ខ្មែរ) មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងជួញដូរថ្នាំញៀន ក្រោយទទួលបានពត៍មានភ្លាមកំលាំងផ្នែកប្រឆាំងគ្រឿងញៀន នឹងប៉ុស្តិ៍គគីរធំ បានចុះទៅដល់ចំនុចកើតហេតុបានជួបជនសង្សយ័០១នាក់ ឈ្មោះយូ ស្រស់ ភេទប្រុស រួចបានឃាត់ខ្លួន ហើយបានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់(តូច០៩ធំ០១)ក្រោយឆែកឆេររួចលំលាំងសមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យ យកមកប៉ុស្តិ៍គគីរធំដើម្បីសួរនាំ។ នៅចំពោះមុខសម្ថកិច្ចជនសង្សយ័បានសារភាពថា:ថ្នាំញៀនចំនួន១០កញ្ចប់(តូច០៩ធំ០១)នេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅនៅភូមិកោះបៀឃុំគគីរ ស្រុកកៀនស្វាយ ចំនួន០១កញ្ចប់ធំតំលៃ ១៧០០០០រៀល(ដប់ប្រាំពីរម៉ុឺនរៀល)យកមកវេចខ្ចប់ជាកញ្ចប់តូចៗ ដើម្បីលក់បន្ត។ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។
កម្លាំងសមត្ថកិច្ចនគរបាលបាលស្រុកកៀនស្វាយបានចុះបង្ក្រាបទីតាំងល្បែង(ជល់មាន់តាមទូរទស្សន៍អនឡាញ)នឹងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន5នាក់នឹងម៉ូតូ4គ្រឿងសម្ភារៈមួយចំនួន
ស្រុកកៀនស្វាយខេត្តកណ្តាល:ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក៏ដូចជាលោកវរសេនីយ៍ឯកព្រំសំណាងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនៅថ្ងៃសៅរ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អរាយការណ៍ថា មានករណីមិនគោរពតាមវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចដេីម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ កូវីដ១៩ មានការជួបជុំលេងល្បែងសុីសងខុសច្បាប់(ជល់មាន់តាមទូរទស្សន៍អនឡាញ)នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទទួលបានព័ត៌មានបានភ្លាម និងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ស្នងការ លោកប្រធានគណៈបញ្ជាការឯកភាពស្រុក នឹងសម្រួបសម្រួលពីរឯកឧត្ដមព្រះរាជអជ្ញាខេត្តកណ្ដល។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤ និង១០នាទី កម្លាំងផ្នែកនគរបាលយុត្តធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍គគីរ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រុំ សំណាងអធិការនគរបាលស្រុក បានចុះទៅដល់កន្លែងកេីតហេតុ នៅចំណុចរោងកាហ្វេរបស់ឈ្មោះសុទ្ធ ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីនៅភូមិទួលដូង ឃុំគគីរ ស្រុកៀនស្វាយ ខេត្តកណ្តាល ធ្វេីការបង្ក្រាបជាក់ស្តែងបាន។ លទ្ធផល៖ជនសង្ស័យចំនួន ០៥នាក់១/ឈ្មោះសុទ្ធ ចិន្ដាភេទស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ(ម្ចាស់រោងកាហ្វេ) ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ […]