Related Articles
ផឹកស្រាស្រវឹងរួចប៉ះសំដីជាមួយបងស្រាប់តែដុតផ្ទះឆេះមួយខ្នងទាំងស្រុងនៅស្រុកកៀនស្វាយ!
(ខេត្តកណ្តាល)ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទិនៅចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះនួន ស្រីណេ ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះមានទីលំនៅភូមិទទួលត្នោតឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ក្រោយពីកើតហេតុលោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយបានបញ្ចាផ្ទាល់ដល់សមត្ថកិច្ចស្រុកចុះទៅជួយអន្តរាគមន៍។ ជនសង្ស័យម្នាក់ឈ្មោះនួន សុធា ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិយប្រាកដ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ដ្រុកកៀនស្វាយ ខេត្ថកណ្ដាល(ត្រូវជាប្អូនបង្កើត)។ សម្ភារះខូចខាតរួមមាន:១/ផ្ទះមួយខ្នងសង់អំពីឈើ ជញ្ចាំងសង្ក័សី ដំបូលប្រកសង្ក័សី កំពស់២ម៉ែត្រកន្លះ ទទឹង៥ម៉ែត្រ បណ្ថោយ៧ម៉ែត្រ និងសម្ភារះប្រើប្រាស់មួយចំនួន និងលុយ ១៥០០០០០៛(មួយហាសិបម៉ឺនរៀល)។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា!នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងដូចខាងលើឈ្មោះនួន សុធាភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្រវឹងស្រាបានឈ្លោះប្រកែកជាមួយបងរបស់ខ្លួន(ជនរងគ្រោះ) ពេលនោះជនសង្ស័យខឹង បានដុតផ្ទះបងរបស់ខ្លួនឯងបណ្ដាលអោយខូចខាតផ្ទះមួយខ្នង ធ្វើអំពីឈើជញ្ជាំងសង្ក័សីដំបូលប្រក់ស័ង្កសី ក្រាលក្តាទទឹងប្រវែង៥ម៉ែត្រ […]
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េតអធិការនៃអធិកានគរបាលខណ្ឌឫស្សីកែវបាននាំយកថវិកាសមាគមអតីតយុទ្ធជន ផ្តល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន០២គ្រួសារ
(ភ្នំពេញ)នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវ បានដឹកនាំ។ កម្លាំងរួមមាន៖លោកវ.ទោ ថន ថេន អធិការរងលោកស្រី ឌុល សុភី តំណាងសាលាខណ្ឌឫស្សីកែវលោកវ.ត្រី ព្រុំ រដ្ឋា តំណាងភូមិភាគពិសេសលោកវ.ត្រី មៀចណូន នាយផ្នែកលោកវ.ត្រី តូច គឹមសុង នាយប៉ុស្តិ៍នាយរងប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍ចុះសួរសុខទុក្ខ និងនាំយកថវិកាសមាគមអតីតយុទ្ធជន ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្នុងនោះ ៖១-គ្រួសារ លោកស្រី ខៀវ សាម៉ាត់ (គ្រួសារពលី) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។ ២-គ្រួសារ លោក […]
ស្រុកចំនួន២ ទទួលបានរថយន្តសង្គ្រោះបន្ទាន់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ តាមរយៈរដ្ឋបាលខេត្តកណ្តាល
ខេត្តកណ្តាល៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ដែលបានប្រគល់ឲ្យរដ្ឋបាលខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រគល់ជូនដល់ ស្រុកកណ្តាលស្ទឹង ១គ្រឿង និងស្រុកកោះធំ ១គ្រឿង នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ ក្នុងការជួយសង្គ្រោះអ្នកជំងឺទូទៅដែលត្រូវការចាំបាច់ និងបន្ទាន់។ មានប្រសាសន៍ក្នុងពិធីប្រគល់ និងទទួលរថយន្តនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ឲ្យដឹងថា ដោយពិនិត្យមើលឃើញពីការលំបាកនិងតម្រូវជាក់ស្តែងកន្លងមក នៅមូលដ្ឋាន ទើបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្រេចប្រគល់រថយន្តទាំង០២គ្រឿងនេះ មកឲ្យរដ្ឋបាលខេត្តកណ្តាល ដើម្បីចាត់ចែងប្រគល់បន្តទៅឲ្យក្រុង-ស្រុក គោលដៅដែលកំពុងតែមានតំរូវការចាំបាច់បំផុត ក្នុងការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូទៅ ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស ចំពោះប្រជាពលរដ្ឋក្រីក្រតែម្តង។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រថយន្តសង្គ្រោះទាំងនេះ គឺជាមធ្យោបាយដ៏ប្រសើរ សម្រាប់បម្រើការងារលើផ្នែកសុខាភិបាល ឲ្យកាន់តែមានលទ្ធផលល្អ ប្រសិទ្ធភាព និងពង្រឹង គុណភាព […]