រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនវ៉ាងរុិចបុកជាមួយម៉ូតូលាន់លឺដូចរន្ទះបាញ់បណ្ដាលឲបុរស៣នាក់ស្លាប់បាត់បង់ជីវិត

ស្រុកកៀនស្វាយ:មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាងរថយន្ដនិងម៉ូតូ បណ្តាលអោយស្លាប់ ០៣ នាក់ ប្រុស ម៉ូតូខូចធ្ងន់ ០១ គ្រឿង រថយន្តខូចធ្ងន់០១គ្រឿង។
ហេតុការណ៍នេះបានកើតឡើងត្រូវនិងថ្ងៃទី០៦.១២.២០១៩ វេលាម៉ោង២០ និង៤៥នាទី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤៥ -៤៦ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សភាពនៃរឿងហេតុៈនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មាន រថយន្តមួយគ្រឿងម៉ាកHYUDAI ពណ៌ខៀវ ប្រភេទដឹកអ្នកដំណើរធុនធំ ពាក់ផ្លាកលេខភ្នំពេញ 3C-8879 របស់ក្រុមហ៊ុនវ៉ាងរ៉ិច បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកបរមានទិសពីរអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក HONDA DREAM 125 ពណ៍ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2335 បើកបរដោយឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវ មានអ្នករួមដំណើរចំនួន០២នាក់ ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មានត
ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបន្លេចឃុំពាមមានជ័យ ស្រុកពាមរក៍

ខេត្តព្រៃវែង។ ដែលបើកមានទិសដៅផ្ទុយគ្នា បណ្ដាលអោយស្លាប់អ្នកជិះម៉ូតូទាំង០៣នាក់នៅកន្លែងកើតហេតុបានប្រគល់អោយគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកម៉ូតូខូចធ្ងន់ ចំនួន០១គ្រឿង និងរថយន្តខូចធ្ងន់ ០១គ្រឿងសម្ថតកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយស្រាវជ្រាវតាមនិតិវិធី។