គណនីហ្វេសប៊ុក ភរិយា លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ត្រូវបានជនខិលខូច លួចយករូបថតយកទៅដាក់នៅលើ Profile គណនីរបស់ខ្លួន ដោយគ្មានការអនុញ្ញាត…..

ខ្លឹមសារទាំងស្រុង នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់ ភរិយា លោកអភិបាលខណ្ឌ (Sok Kong) .

នាងខ្ញុំឈ្មោះ ហេង សុខគង់ ជាម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ Sok Kong សូមធ្វើការបដិសេធទៅលើ Account Facebook មួយដែលមានឈ្មោះថា “ព័ត៌មានពិត ពីកម្ពុជា” ដែលបានលួចយករូបថតរបស់នាងខ្ញុំ ទៅដាក់នៅលើ Profile គណនីរបស់ខ្លួន ដោយគ្មានការអនុញ្ញាត ហើយថែមទាំងបានបង្ហោះព័ត៌មានប្រជាភិថុត រូបភាពកាត់តខុសការពិត និងមាននិន្នាការលំអៀងទៅរកអតីតគណបក្សប្រឆាំងជាដើម ។

នាងខ្ញុំសូមបដិសេធយ៉ាងដាច់អហង្កា មិនទទួលខុសត្រូវចំពោះសកម្មភាពការ ផុស ឬសរសេរខ្លឹមសារផ្សេងៗ របស់គណនីខាងលើនេះ ដែលធ្វើឲ្យមានការភាន់ច្រឡំជាមួយនឹងអាខោនពិត របស់នាងខ្ញុំ និង ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារយើងខ្ញុំផងដែរ ។

សូមម្ចាស់ Account Facebook ដែលមានឈ្មោះថា “ព័ត៌មានពិត ពីកម្ពុជា” ត្រូវលុបរូបថតរបស់យើងខ្ញុំចេញពី Account Facebook នេះឱ្យអស់ជាបន្ទាន់ បើក្នុងករណី ម្ចាស់ Account facebook ខាងលើមិនលុបចេញនោះទេ យើងខ្ញុំ និង ដាក់ពាក្យប្តឹងទៅ ស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ ស្រាវជ្រាវ រកជនបង្កខាងលើ មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។