ម៉ូតូបុកគូថផាស់ស្អាប់ពីក្រោយបណ្ដាលឲ្យក្មេងស្រីរងរបួសធ្ងន់ម្នាក់……!!!!

ស្រុកកៀនស្វាយ:មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងផាស់ស្អាប់បណ្ដាលឲ្យកូនស្រីម្ចាស់ផាសស្អាប់ម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:៥នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិទួលក្រនៅ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះបានប្រាប់អ្នកសារព័ត៌មានយើងឲដឹងថាមុនពេលកើតហេតុគាត់បានឃើញផាស់ស្អាប់ដឹកក្រុមគ្រួសារទៅលេងសួនទឹកពេលមកដល់កន្លែងកើតហេតុមានម៉ូតូសង់សេរី២០១២ មួយគ្រឿងបើកបដោយយុវជនម្នាក់បានធ្វើដំណើស្របគ្នាបុកគូទផាស់ស្អាប់ពីក្រោយបណ្ដាលឲម៉ូតូស្ទិចម៉ា កណ្ដាត់មុខ នឹងផាស់ស្អាបឮក្រឡាប់បណ្ដាលសង្កត់លើក្មេងស្រីម្នាក់រងរបួសធ្ងន់ បានបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះបានយកទៅមន្ទីរពេទ្យបង្អែកភូមិធំដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះជីវិតផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញផ្លូវគោកបានមកដល់កន្លែងកើតហេតុវាស់វែងម៉ូតូនឹងផាស់ស្អាប់ទាំងសងខាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីឲ្យភាគីទាំងសងខាងចូលដោះស្រាយគ្នានៅពេលក្រោយ។