រថយន្តLEXUS470បើកបរមិនប្រយ័ត្នទើបបណ្ដាលអោយបុកជាមួយរថយន្តមួយគ្រឿងទៀតនឹងបន្តទៅម៉ូតូបណ្ដាលអោយបុរសម្នាក់ស្លាប់នឹងមានអ្នករបួស……!!!

ស្រុកកៀនស្វាយ:មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាងរថយន្តបុករថយន្ដ ហើយបុកម៉ូតូបណ្តាលអោយរបួសស្រាល ០៤ នាក់ ប្រុស ០១នាក់ប្រុស រថយន្ដខូចធ្ងន់ ០២គ្រឿង ម៉ូតូធ្ងន់ ០១ គ្រឿង ។
ហេតុការណ៍នេះបានកើតឡើងត្រូវនិងថ្ងៃទី០៩.១១.២០១៩វេលាម៉ោង១៨ និង១៥នាទីចរាចរណ៍ មួយស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២១-២២ចំណុច: ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សមត្ថកិច្ចបានឲ្យអ្នកសារព័ត៌មានយើងអោយដឹងថាមុនពេលកើតហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន០១គ្រឿងម៉ាក LEXUS 470 ពណ៍ខ្មៅ ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2F-8877 បើកបរដោយជនមិនស្គាល់អត្ដ សញ្ញាណ ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយរថយន្ដ ម៉ាក HIGHLANDER ព៌ណ ទឹកប្រាក់ ប្រភេទសទេសចរណ៍ ពាក់ផ្លាកលេខ ភ្នុំពេញ2V-6634 បើកបរដោយឈ្មោះចាប សុខី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលមានអ្នករួមដំណើរចំនួន02នាក់ ឈ្មោះសុង គន្ធា ភេទស្រី អាយុ ២៧ឆ្នាំ និឹងឈ្មោះសុង ចាន់ធី មានទីលំនៅភូមិជាមួយគ្នា (របួសស្រាលស្រាលទាំង០៣នាក់) ដែលបើកបរមានទិសដៅផ្ទុយគ្នា ហើយរថយន្ត LEXUS 470 បានឆេវទៅខាងឆ្វេង ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1GP-4566 បើកបរដោយឈ្មោះចាន់ ស៊ីដេត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល មានអ្នករួមដំណើរ០១នាក់ ឈ្មោះប៊ុន សារ៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធមានទីលំនៅភូមិជាមួយគ្នា បណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូ របួសស្រាលអ្នករួមដំណើរ។ អ្នកបើករថយរថយន្តLAXUS បានរត់គេចបាត់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ផ្លូវគោកចុះមកដល់កន្លែងកើតហេតុបានវាស់វែង ម៉ូតូចំនួន០១គ្រឿង រថយន្តចំនួន០២គ្រឿង ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ។