
សមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែកសហកាជាមួយផ្នែកជំនាញប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យបាន២នាក់
ស្រុកកៀនស្វាយ:ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ៩-១១-២០១៩ វេលាម៉ោង ១២និង០៥នាទីស្ថិត នៅ ក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជនសង្ស័យមានគ្នាចំនួន ០៤នាក់
១/ ឈ្មោះហៃ ស្រូយ ភេទប្រុស អាយុ២៧ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
២/ ឈ្មោះមាឃ សាមាន ភេទប្រុស អាយុ២៥ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)
៣/ឈ្មោះ មាច តុងម៉េង ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្នែរមុខរបរពុំពិតប្រាកដ(រត់គេចខ្លួន)

៤/ ឈ្មោះ សោម សុវណ្ណរិទ្ធ ហៅ ងិ ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដមានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល(រត់គេចខ្លួន)
សមត្ថកិច្ចចាប់បានវត្ថុតាងរួមមាន:
១/-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់ (ធំ០១ តូច០២)
២/-សម្ភារះសំរាប់ វិុចខ្ចប់មួយចំនួន។
៣/-កញ្ចាប់បារី មៃសាវែង ចំនួន០១ ។
៤/-កន្ទោង សំរាប់ជក់មួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ នៅថ្ងៃទី៩ ខែវិចិ្ចកា ឆ្នាំ២០១៩ វេលាម៉ោង១២និង០៥ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកសហការជាមួយ កំលាំងផ្នែកប្រឆាំងបទល្មេីសគ្រឿញៀនស្រុកកៀនស្វាយធ្វើការ ល្បាតនៅក្នុងភូមិសាស្រ្ដឃុំបន្ទាយដែក ក៏បានទទួល ពត៍ មានពីប្រជាពលរដ្ឋល្អថាមានអ្នកជួញដូរគ្រឿងញៀន នៅចំនុច ភូមិព្រែកប៉ុល ភ្លាមនេះកម្លាំងសមត្តកិច្ចបានចុះនៅដល់កន្លែងកេីតហេតុខាងលេី ក៏ឃេីញ ជនសង្សយ៍ខាងលេីទាំងពីរនាក់ ក៏ធ្វេីការឆែកឆេរឈ្មោះហៃ ស្រូយ រកឃេីញ កញ្ចាក់បារីមៃសាវែង ក្នុងនោះមានកន្ទោងសំរាប់ជក់ថ្នាំញៀន ឯជនសង្សយ័០១នាក់ទៀត ឈ្មោះមាឃ សាមាន បានរត់គេចខ្លួនដោយបានក្រវែង កញ្ចាក់ថ្នាំចោរនៅចិញ្ចេីមផ្លូវទំនប់កុមារ ក្បែរវាលស្រែតែត្រូវសមត្ថកិច្ចដេញស្ទាក់ចាប់់បាន ឃេីញមានម្សៅក្រាមសរថ្លា សង្សយ័ជាសារធាតុញៀន ចំនួន ០៣កញ្ចាក់(ធំ០១ តូច០២) រួចយកជនសង្សយ័ទាំងពីរមកប៉ុស្តិ៍បន្ទាយដែក សួរនាំអ្នកទាំងពីរបានសារភាពថា ថ្នាំញៀនចំនួន០៣កញ្ចប់ (ធំ០១ តូច០២)ខាងលើនេះពិតជារបស់ខ្លួនពិតប្រាកដមែន បានទិញពីរឈ្មោះមាឃ តុងហេង ភេទប្រុស អាយុ២៣ ឆ្នាំ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ដើម្បីយកមកលក់បន្តតែមិនទាន់បានលក់ផងក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពីសួរនាំរួចកំលាំងសមត្តកិច្ចក៍ បញ្ចូនជនសង្សយ័ទាំងពីរ រួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕



