រថយន្តម៉ាកហឺុណូប្រភេទសណ្ដោងក្បាលសបើកបុកម៉ូតូមួយគ្រឿងបណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់……!

ស្រុកកៀនស្វាយ: មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង រថយន្តនឹង ម៉ូតូ បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងត្រូវនិងថ្ងៃទី ៩.១១.២០១៩ វេលាម៉ោង ០០:៤៥ នាទី
ស្ថិតនៅចំនុចលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុនៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ
មានរថយន្ត ០១គ្រឿង ម៉ាកហុឺណូ ប្រភេទសណ្តោង ក្បាលពណ៌ស លាយបៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3D.7083 ទ្រុងពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 4A.2976 អ្នកបើកបរ មនស្គាល់អត្តសញ្ញាណ គេចខ្លួន (ទិសដៅពីលិចទៅកើត)

ពេលបើកមកដល់កន្លែងកើតហេតុបានបុកជាមួយ ម៉ូតូ ០១គ្រឿង ម៉ាកHonda C125 ផល្លិតឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FD.2494 ដែលបើក(ទិសដៅពីកើតទៅលិច)។

អ្នកបើកបរ ឈ្មោសុឹម វុទ្ធី ភេទប្រុស អាយុ ៣៩ ឆ្នាំ(ខ្មែរ) មានទីលំនៅ ភូមិចុងក្រូច ឃុំ រាប ស្រុកពារាំង ខេត្តព្រៃវែង របួសធ្ងន់។
អ្នកបើកបររងរបួសធ្ងន់ ០១ នាក់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅមន្ទីពេទ្យភ្នំពេញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ផ្លូវគោក បានបញ្ចូនរថយន្ត នឹងម៉ូតូ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីអោយភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ។