យុវជន២នាក់ជិះម៉ូតូមិនប្រយ័ត្នវ៉ាកុងតឺន័រប៉ះម៉ូតូគ្នាឯងបណ្ដាលឲ្យដួលរងរបួសធ្ងន់!

ភ្នំពេញ៖យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងវ៉ាជាមួយរថយន្តកុងតឺន័របានប៉ះជាមួយម៉ូតូមួយទៀតបណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកម៉ូតូបង្ករត់គេចខ្លួនបាត់ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០១៩តាមបណ្តោយផ្លូវហាណូយ កែងនិងផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុមានម៉ូតូ១គ្រឿងម៉ាកសងសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខ1GI- 0941បើកបរដោយបុរសពីរនាក់
ក្នុងគោលដៅពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុបានវ៉ាជាមួយរថយន្តកុងតឺន័រមួយគ្រឿងហើយបានជ្រុលចង្កូតប៉ះជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបណ្តាលឲ្យដួលទៅនឹងថ្នលសន្លប់ស្តូកស្តឹងត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗហើយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក់បានរត់គេខ្លួនបាត់។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់ហើយទាក់ទងទៅសម្ថកិច្ចជំនាញដើម្បីវាស់វែងនឹងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕