គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្ត៣គ្រឿងបុកបន្តគ្នា

បន្ទាយមានជ័យ: យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិតនិង៣នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់និងស្រាលខណ:ពេលដែលរថយន្ត៣គ្រឿងបានបុកបន្តគ្នាដែលមើលទៅគួរអោយរន្ធត់ជាទីបំផុត។

ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៣:៥០នាទីរសៀល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថាគេបានឃើញរថយន្ត៣គ្រឿងបានបុកគ្នាហើយក៏ខ្ទាតទៅប៉ះជាមួយនិងម៉ូតូមួយគ្រឿងទៀតដែលបណ្តាលអោយមានជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នឹង មាន៣នាក់ទៀតរបួសធ្ងន់ស្រាល ប្រភពព័ត៌មានដដែលក៏បានបន្តទៀតថាបើចំពោះមុនពេលកើតពួកគាត់ក៏មិនបានដឹងថារថយន្តមកពីខាងណាទៅខាងណាឬក៏បញ្ច្រាស់ទិសគ្នាក៏មិនដឹងដែរដោយគ្រាន់តែបានឃើញពេលកើតហេតុរួចហើយតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកមើលដល់កន្លែងកើតហេតុរួចហើយក៏បានហៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មកធ្វើការវាស់វែងនិងយកអ្នករងរបួសទៅកាន់មន្ទីពេទ្យរីឯអ្នកស្លាប់ក៏បានស្រាវជ្រាវរកសាច់ញាតិដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកឯរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុក្ខដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕