Related Articles
គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់សិស្សាម្នាក់នៅឃំុឈើទាល
ខេត្តកណ្តាលៈមានសិស្សសាលាម្នាក់បានបាត់បង់ជីវិតដោយសារមានរថយន្តបុកម៉ូតូដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ១១កើត ខែមាឃឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០២១វេលាម៉ោង១២:២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងនៅលើចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិព្រែកស្វាយឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សភាពរឿងហេតុ:បើតាមសមត្ថកិច្ចបានឲ្យដឹងថាៈនៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះមានរថយន្តមួយគ្រឿងម៉ាក់FordRanger ពណ៌សពាក់ប្រភេទដឹកទំនិញធុនតូច ពាក់ផ្លាកលេខAT20 2-0935បើកបរដោយឈ្មោះ សំណាងភេទប្រុសអាយុ២៥ឆ្នាំមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)ដែលបើកមានទិសមានដៅពីលិចទៅកើត(ភ្នំពេញទៅស្អាង)។លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក់ HondaWave ពណ៌ខ្មៅប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល១AK ០១៥២បើកបរដោយឈ្មោះ នី ពន្ធរ័ត្នភេទ ប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរមានទីលំនៅភូមិព្រែកស្វាយឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលបើកមានទិសដៅស្របគ្នាហើយកំពុងតែបើកបត់មខាងឆ្វេងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់។អ្នករងគ្រោះបើកបរម៉ូតូខាងលើត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ហើយបានស្លាប។ ក្រោយពីកើតហេតុកម្លាំងជំនាញ ចរាចរណ៍ចុះស្រុកចុះ វាស់វែងយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។ បើតការសន្និដ្ឋានបឋម:-អ្នកបើកបរម៉ូតូធ្វេសប្រហែស មិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ផ្លូវ(អាយុ១៤ឆ្នាំ)។អ្នកបើករថយន្តធ្វេសប្រហែសបើកមានល្បឿនលឿន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។
លោក ប៊ុន ផេង អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាលស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីមូលដ្ឋានឃុំយើង ស្រុកយើង…
ខេត្តកណ្ដាល ៖ ថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាលស្នើដល់បងប្អូនប្រជាពលរដ្ឋក្នុងឃំុព្រែកតាមាក់ ចូលរួមទាំងអស់គ្នាដើម្បី(ឃំុយើង ស្រុកយើង)។ លោក អភិបាល តែងតែបន្តការគិតគូរយកចិត្តទុកដាក់គ្រប់សកម្មភាពក្នុងដែនសមត្ថកិច្ច ដែលកំពុងនឹងដឹកនាំ លើគ្រប់វិស័យឲ្យមានការរីកចម្រើន និងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក។ ជាក់ស្ដែងថ្ងៃនេះ លោកបានដឹកនាំ ឲ្យក្រុមចំរុះស្រុក អាជ្ញាធរ ភូមិ ឃុំ ចុះពិនិត្យ វាស់វែង បាញ់ថ្នាំសម្គាល់ ដើម្បីសិក្សាលើការងារពង្រីកផ្លូវបន្ថែម ពីផ្លូវដែលមានស្រាប់ ក្នុងន័យឲ្យផ្លូវធំទូលាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងស្រុកខ្សាច់កណ្ដាលសម្រាប់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕
បង្ក្រាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ ចំនួន ១៣ទីតាំង នៅស្រុកគិរីវង់ ខេត្តតាកែវ
ខេត្តតាកែវ ៖ ដោយអនុវត្តន៍ តាមការណែនាំចង្អុលបង្ហាញ និងបទបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ កងកម្លាំងត្រូវបង្ក្រាបឲ្យដូចភ្លៀងរលឹម និងជាពិសេសអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី។ បន្ទាប់ពីទទួលបានបទបញ្ជា លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១២ប៉ុស្តិ៍ ឡើងលើភ្នំរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ១៣ទីតាំង អាងស្តុបទឹកចំនួន ០៩អាង នៅចំណុចដុបគុហារចិន និងដុបដាដំរីលេង ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ ២៦៣២ម៉ែត្រការ៉េ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕១