Related Articles
លោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
សង្វៀនជល់មាន់ដុះស្លែរ នៅចំកណ្តាលក្រុងកំពត សង្ស័យតែអាជ្ញាធរនិងសមត្ថកិច្ច ត្រូវថ្នាំ សណ្តំ ឬត្រូវសំណែនពីមេបនល្បែងអស់ហើយទេដឹង
កំពត៖សង្វៀនជល់មាន់ដុះស្លែរមួយកន្លែង នៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការរំខានពីសំណាក់អស់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលសោះឡើយ។ យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អណ្តូងខ្មែរ បានអោយដឹងថា?ក្រុមអ្នកញៀនល្បែងជល់មាន់ បានពពាក់ពពូន ផ្តុំក្បាលគ្នាទៅលេងល្បែងជល់មាន់ នៅចំណុចទីតាំងខាងលើ ហើយបាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវដូចចាក់ធុងបាស់អញ្ចឹង ដោយពួកគេមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ពិសេសគឺពួកគេមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូវីដ១៩(អូមីក្រុង) ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រុងសួងសុខាភិបាល បាននិងកំពុងតែអំពាវនាវដល់ប្រជពលរដ្ឋនៅទូទាំងប្រទេសត្រូវនាំគ្នាអនុត្តន៌នូវវិធានការ៣កុំ៣ការពារនិង២ចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩(អូមីក្រុង)។ ប្រភពខាងលើបានបន្តទៀតថា?កន្លងមកពួកគាត់បានសំណូមពរដល់សមត្ថកិច្ចប៉ុស៌្តអណ្តូងខ្មែរ និងអធិការក្រុងកំពត ដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់ខុសច្បាប់ខាងលើនេះ ប៉ុន្តែអស់លោកសមត្ថកិច្ចទាំងនោះ មិនមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបសង្វៀនជល់មាន់ខាងលើនេះតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃនោះទេ?ដោយទង្វើនេះសង្ស័យតែអាជ្ញាធរនិងសមត្ថចាប់ពីថ្នាក់សង្កាត់រហូតទៅដល់ថ្នាក់ខេត្តត្រូវថ្នាំសណ្តំឬត្រូវសំណែនរបស់មេបនល្បែងខាងនេះអស់ហើយមើលទៅ ទើបបានជាសង្វៀនជល់មាន់មួយកន្លែងនេះដំណើរការបានរលូនដោយ មិនមានអ្នកណាមករំខានបែបនេះនោះ។ សូមបញ្ជាក់ថា?ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត កន្លងមកឯកឧត្តនេតសាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតែបាន ដើម្បីអនុត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពរបស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ផងដែរថា?ចំពោះករណីសង្វៀនជល់មាន់ដុះស្លែរ នៅចំកណ្តាលក្រុងកំពត មិនមែនអាជ្ញាធរពាក់ព័ន្ធមិនដឹងនោះទេ?ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះ?ទំនងជាត្រូវថ្នាំសណ្តំឬត្រូវសំណែន របស់មេបនល្បែងខាងលើនេះ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អណ្តូងខ្មែរពិប្រាកដមែន។ពាក់ព័ន្ធនិងករណីល្បែងស៊ីសងជល់មាន់ខុសច្បាប់បើកលេងដុះស្លែរនៅចំកណ្តាលក្រុងកំពត ទាំងអធិការក្រុងកំពត លោកហោវណ្ណា ស្នងការខេត្តកំពត លោកម៉ៅច័ន្ទមធុរិទ្ធ និងចៅហ្វាយខេត្តកំពត លោកម៉ៅធនិន ក្រុមការងារអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺបាននោះទេ?ពីព្រោះទូរស័ព្ទរបស់គាត់មិនមានអ្នកទទួល។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អញ្ជើញចូលរួមក្នុងពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅផ្តួលរំលំរបប ប៉ុល ពត
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុន ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃនេះទី២០ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ័ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម នៅព្រំដែនកម្ពុជានិងវៀតណាម ត្រង់ចំណុចតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំង សម្តេចតេជោ និងយុទ្ធមិត្ត៤រូបទៀត បានឆ្លង់ទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រ ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ […]