រដ្ឋបាលសាលាស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំពិភាក្សា លើឯកសារសំណង់​ និងលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ

កោះកុង​ ៖​ នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩​ រដ្ឋបាលសាលាស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំពិភាក្សា លើឯកសារសំណង់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ​ ពុំទាន់ចុះបញ្ជី នៅក្នុងមូលដ្ឋាន ស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល​ នៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពី គណៈអភិបាល នាយករងរដ្ឋបាល លោក ប្រធាន អនុប្រធាន ការិយាល័យជំនាញដែលពាក់ព័ន្ធ មេឃុំ ស្មៀន មេភូមិ សរុបចំនួន ៤០នាក់ ស្រី ០២នាក់ ។