លោកអភិបាលខណ្ឌមានជ័យ ពេជ្រ កែវមុនី បានធ្វើការក្រើនរំលឹកសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ ធ្វើយ៉ាងណាបន្តសហការគ្នាអនុវត្តកាងារឱ្យកាន់តែសកម្ម ដើម្បីបម្រើពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ លោក ពេជ្រ កែវ មុនី អភិបាលខណ្ឌមានជ័យ បានការក្រើនរំលឹក នៅក្នុងឱកាសដែលលោកបានអញ្ជើញជួសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ មន្រ្តីរាជការនៃការិយាល័យចំណុះជំនាញ បុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋបាលខណ្ឌ កងកម្លាំងនគរបាលខណ្ឌ កម្លាំងបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងកងកម្លាំងប្រជាការពារខណ្ឌ មុនពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិខ្មែរ បានចូលរួមប្រមាណជាង ៦០០នាក់។

ក្នុងពេលនោះដែរ លោក ពេជ្រ កែវមុនី បានលើកឡើងដោយថ្លែងកោតសរសើរ មិនដាច់ពីមាត់ទៅដល់មន្រ្តីរាជការ នៃសាលាខណ្ឌទាំងអស់ ដែលបានខិតខំរួមដៃគ្នាបំពេញការងារទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីបម្រើជូនបងប្អូនប្រជាជននៅក្នុងមូលដ្ឋា ខណ្ឌមានជ័យ នៅពេលពួកគាត់មកទំនាក់ទំនងការងារ និងមកទទួលនូវសេវាពីសាលាខណ្ឌមានជ័យ នាសព្វថ្ងៃនេះហើយលើសពីនេះទៀត កម្លាំងសមត្ថកិច្ចប៉ូលិស ខណ្ឌ PMខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌសង្កាត់បានរួមដៃគ្នា ដោយចុះសហការគ្នា ក្នុងការបំពេញការងារ ដោយមិនគិតពីការនឿយហត់ ឬក្ដៅត្រជាក់ ក្រោមភ្លៀងរលឹមអ្វីឡើយ ដើម្បីបម្រើប្រជាជនរក្សាការពារ នូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជាពិសេសគឺបទល្មើសគ្រឿងញៀន ជូនដល់ពួកគាត់ដោយរស់នៅក្នុងភាពកក់ក្ដៅនិងសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។

ជាមួយគ្នានោះដែរ លោក ពេជ្រ កែវមុនី ក៏បានផ្ដល់នូវថវិកាលើកទឹកចិត្ត ជូនដល់មន្រ្តីរាជការ នៅសាលាខណ្ឌមានជ័យទាំងអស់ នាឱកាសពីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ដែលប្រព្រឹត្តទៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ទុកសម្រាប់ចាយវា ឬទុកធ្វើជាហ៊ុយទៅលេងឯស្រុកកំណើត របស់ខ្លួន ដោយជួបជុំក្រុមគ្រួសាររៀងៗ នាកាសបុណ្យភ្ជុំបិណ្ឌនេះ ហើយជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ សូមជូនពរឱ្យការធ្វើដំណើរ នៅពេលទៅលេងឯស្រុកកំណើត និងពេលវិលត្រឡប់មកបំពេញការងារវិញ ក្រោយបុណ្យភ្ជុំបិណ្ឌឱ្យប្រកប ដោយសុខសុវត្តិភាពគ្រប់ៗ គ្នា។

ជាចុងក្រោយលោកអភិបាលខណ្ទ ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត សូមអោយបានសុខសុវត្ថិភាពទាំងទៅទាំងមក ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ ដើម្បីការពារអាយុជីវិតខ្លួនឯងនិងអាយុជីវិតអ្នកដទៃ។