Related Articles
ម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
 ភ្នំពេញ៖នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាឡឺមសៃ ឃុំម៉ាសុីត រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម សាឡឺមសៃ បានគោរពពាំនាំ នូវការផ្ដាំផ្ញើសាសួរសុខទុក្ខ ពី ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ជូនសម្ដេចតេជោ ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន ប្រកបដោយផ្លែផ្កាក្នុងនោះ បានឯកភាពគ្នា ជំរុញអនុវត្ត រាល់ការងារទាំងឡាយដែលថ្នាក់ដឹកនាំ ប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក។ ពីនោះទៅទៀត ឯកឧត្តម សាឡឺមសៃ ក៏បាន គោរពជម្រាបជូនសម្ដេចតេជោ ផងដែរថា រដ្ឋាភិបាលឡាវ និងប្រជាជនឡាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះសម្ដេចតេជោ និងប្រជាជនកម្ពុជា ដែលកន្លងមក បានជួយរដ្ឋាភិបាលឡាវ និងប្រជាជនឡាវ រួមទាំងការផ្ដល់វ៉ាក់សាំង, ការផ្ដល់ រថយន្ត ក៏ដូចជា បរិក្ខារផ្សេងៗទៀត ឲ្យឡាវក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ , […]
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអរន្តរជាតិ បានឧបត្ថម្ភនូវ រថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈមួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល
ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអរន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្អាង ដែលបានឧបត្ថម្ភនូវ ជូនដល់រដ្ឋបាលខេត្តកណ្ដាល រួមមាន៖ រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងអំណោយមួយចំនួន ក្នុងនោះរួមមាន ៖ , សម្លៀកបំពាក់ការពារ (PPE)ចំនួន ១,២០០ឈុត, ម៉ាស់ប្រភេទល្អ N95 ចំនួន ៤០,០០០(សែសិបពាន់) ម៉ាស់ ,Face Shield ចំនួន ៣០០, វ៉ែនតាការពារ ចំនួន ១០០ ,ម៉ាស់ធម្មតា ចំនួន ១០០,០០០(មួយរយពាន់) ម៉ាស ,ស្រោមដៃសុខាភិបាល ចំនួន […]
អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ១៣៩៨ គ្រួសារ ផ្តល់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី កំពុងធ្វើចត្តាឡីស័ក និង រាំងខ្ទប់ នៅសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
ភ្នំពេញ:នៅ ថ្ងៃ អាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០២១ ឯកឩត្តម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ និង ឯកឧត្ដម ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ អមដំណើរដោយ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និង កម្មករ កម្មការនី ចំនួន ១៣៩៨ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទី […]