Related Articles
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយអញ្ជើញចូលរួមបើកកិច្ចប្រជុំនិងដាក់ផែនការដល់កំលាំងអន្តរាគមន៏ស្រុកត្រូវយកចិត្តទុក្ខដាក់ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងដំណាលពេលនេះបញ្ហា ការឆ្លងរាលដាលជំងឺCovid19ក្នុងភូមិសាស្ត្រ
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃ27/9/2021លោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានបើកការប្រជុំនិងដាក់ផែនការដល់កំលាំងអន្តរាគមន៏ស្រុកត្រូវយកចិត្តទុក្ខដាក់ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងដំណាលពេលនេះបញ្ហា ការឆ្លងរាលដាលជំងឺCovid19ក្នុងភូមិសាស្ត្រ ។ រដូវបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ បើទោះបីរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបិទ ខ្ទប់ មិនអោយមានការជួបជុំប្រមូលផ្ដុំក៏ដោយ តែជនសង្គមងងឹតតែងតែឆ្លៀតលួចធ្វើសកម្មភាពអ៊ុកឡុក និងបំពុលបរិយាកាស និងវ៉ៃឆ្មក់ធ្វើសកម្មភាពល្មើសផ្សេងៗ ។ ក្នុងនាមជាកំលាំងនគរបាលត្រូវមានភារកិច្ចអន្តរាគមន៍ចំពោះបទល្មើសដែលកើតឡើងមិនថាយប់ថ្ងៃ។ត្រូវបង្កការទំនុកចិត្តនិងភាពជឿជាក់ ក្ដីសង្ឃឹម ដល់ពលរដ្ឋ ក្នុងគោលបំណងអនុវត្តន៍វិធានការណ៍ទប់ស្កាត់រាល់បទល្មើសនឹងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាចុងក្រោយក៏សូមអោយពុកម៉ែបងប្អូនកុំប្រហែសយកចិត្តទុកដាក់នូវសុខភាពរៀងៗខ្លួន(បីការពារបីកុំ)ពាក់ម៉ាស់នឹងបាញ់អាកុល រក្សារគំលាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនទាំងអស់គ្នា ៕
លោកវរសេនីយ៍ឯក ធាង ឡេង អធិការ និងជាប្រធាន ស.អ.ក ស្រុកវាលវែង និងក្រុមការងារ បានប្រគល់ថវិកាបេឡាមរណ:សង្គ្រោះ ចំនួន ១២.០០០.០០០ រៀល(ដប់ពីរលានរៀល) ប្រគល់ជូនដល់ក្រុមគ្រួសារសពចំនួន ០៣ គ្រួសារ ៖
ស្រុកវាលវែងខេត្តពោធិ៍សាត់:នៅព្រឹកថ្ងៃសៅទី ០៩/ខែមិនា/២០២៤ វេលាម៉ោង ១០.០០ នាទី លោកវរសេនីយ៍ឯក ធាង ឡេង អធិការ និងជាប្រធាន ស.អ.ក ស្រុកវាលវែង និងក្រុមការងារ បានប្រគល់ថវិកាបេឡាមរណ:សង្គ្រោះ ចំនួន ១២.០០០.០០០ រៀល(ដប់ពីរលានរៀល) ប្រគល់ជូនដល់ក្រុមគ្រួសារសពចំនួន ០៣ គ្រួសារ ៖១.ឈ្មោះ អែម អឿន រស់នៅភូមិក្រពេីពីរក្រោម ឃុំក្រពើពីរ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានមរណភាពកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយរោគាពាធ ។២.ឈ្មោះស្រី ហន រី រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានមរណភាពកាលពីថ្ងៃទី ៣០ ខែវិច្ចិកា ឆ្នាំ២០២៣ ដោយរោគាពាធ ។៣.ឈ្មោះស្រី រ៉ុង សារុំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានមរណភាពកាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ដោយរោគាពាធ ។
ប្រេីពាក្យសំដីឌឺដង ដៀមដាមដាក់គ្នាតាមបណ្តាញសង្គមTik Tok មិនអស់ចិត្ត ក៏បេីកការប្រយុទ្ធគ្នាលេីដងផ្លូវ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនចំនួន១៥នាក់បញ្ជូនទៅតុលាការ
ខេត្តបាត់ដំបង:ដោយមានការអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពីថ្ងៃទី ១២ខែមីនា ឆ្នាំ២០២១វេលាម៉ោង ១០និង៣០ នាទី នៅមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹកនាំកម្លាំងការិយាល័យជំនាញរួមជាមួយ ក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការរដ្ឋាន នគរបាលស្រុកឯកភ្នំដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកបង្ក្រាបករណី ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់និងគប់លេីម៉ូតូ )ចំនួន០១ ករណី ដែលកេីតឡេីងកាលពីថ្ងៃទី ១១ខែមីនាឆ្នាំ២០២១វេលាម៉ោង១៦និង២០ នាទីនៅចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោ រុន ម៉េង ក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡេីយ ដោយខូចខាតតែម៉ូតូចំនួន០២គ្រឿងតែប៉ុណ្ណោះ។ ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចកម្លាំងបានធ្វើការ នាំខ្លួនជនសង្ស័យចំនួន០២ ក្រុមមានគ្នាចំនួន ១៥នាក់ គឺក្រុម Boy […]