ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកអង្គស្នួលក្របួចចោរឆក់បាន១នាក់ឬឯម្នាក់ទៀតរត់បាត់ស្រមោល

ស្រុកអង្គស្នួល:នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោសក័​ ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលបានឃាត់ខ្លួនជនស្ស័យ១នាក់
ករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោសក័​ ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ៤០ នាទីដែលស្ថិតនៅចំណុចផ្លូវបេតុងភូមិត្រពាំងក្រពើឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្ដាល។

ជនរងគ្រោះចំនួន ០១ នាក់ឈ្មោះ ខៀវ ចរិយា ភេទស្រីអាយុ៥៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ០២ នាក់ ឃាត់ខ្លួ​ន០១នាក់
១-ឈ្មោះ ប៊ិន សុធិ ហៅតុង ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិអង្គពពាយឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្ដាល (ឃាត់ខ្លួន)២-ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។

សម្ភារៈបាត់បង់៖ប្រាក់ដុល្លារចំនួនបីពាន់ដុល្លា(៣០០០ដុល្លារ) និង ប្រាក់រៀលចំនួនពីរលានប្រាំសែនរៀល(២៥០០០០០រៀល)។
ទូរស័ព្ទដៃម៉ាកសាមសុងចំនួនពីរគ្រឿង។

វត្ថុតាងចាប់យករួម៖ ម៉ូតូមួយគ្រឿងម៉ាកនីកផលិតឆ្នាំ២០២០ពណ៌សលាយពណ៌លឿង លេខតួ៣៥៨៧៥៨ លេខម៉ាស៊ីន៣៥៨៦៤៥ ពាក់ផ្លាកលេខ កណ្ដាល1AJ-9609 ។
ទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhone7 plus ពណ៌ក្រហម។

សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះនិងស្វាមីបានជិះម៉ូតូឌុបគ្នាចេញពីមន្ទីពេទ្យពិនិត្យជម្ងឺនៅខេត្តកំពង់ស្ពឺវិញ ហើយជិះឆ្ពោះទៅផ្ទះនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញនៅពេលជិះដល់ចំណុចកើតហេតុស្រាបតែមានម៉ូតូពីរគ្រឿងជិះគ្នាពីនាក់បានជិះមកពីក្រោយ ហើយម៉ូតូម៉ាកនីកពណ៌សលាយពណ៌លឿងបានវ៉ាខាងស្ដាំរួចលូកដៃទៅឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះបានហើយក៏នាំគ្នាជិះទៅទិសខាងត្បូងបាត់ទៅ។ ហើយជនរងគ្រោះស្រែកថាចោរៗនឹងជិះដេញពីក្រោយតែដេញមិនទាន់ឡើយ តាមការឆែកកាមរ៉ាសុវត្តិភាពនៅកន្លែងកើតហេតុ បានឃើញភិនភាគជនសង្ស័យនឹងម៉ូតូរបស់ជនសង្ស័យ ទើបកំណត់មុខសញ្ញាបាន និងបានហៅជនសង្ស័យមកសួរនាំតែម្ដងករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *