Related Articles
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ប្ដីប្រពន្ធពីបទករណីលួច
បាត់ដំបង:ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ០៧:៣៨ នាទី នៅចំណុចក្រុមទី ០១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី លួច ( យកទ្រព្យសម្បត្តិ ) ០១ ករណី នឹងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ឈ្មោះ វ៉ា យ៉ុង […]
វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ៣លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ
នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ ៣លានដូសបន្ថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ១៩៕
លោកព្រុំ សំណាងនាំយកថវិកាលោក អ៊ូឈាងអភិបាលស្រុកកៀនស្វាយចូលបុណ្យសពម្តាយលោកអនុសេនីយ៍ឯក សុខ ណេតនាយរងប៉ុស្តិ៍បន្ទាយដែក
ខេត្តកណ្តាលៈដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលនិងលោក អ៊ូ ឈាងអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ។នៅថ្ងៃទី០១ខែកុម្ភះ ឆ្នាំ២០២១។លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបាននាំយកថវិកា របស់លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយចូលបុណ្យសពម្តាយលោកអនុសេនីយ៍ឯកសុខ ណេត នាយរងប៉ុស្តិ៍បន្ទាយដែកក្នុងឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។ដែលបានទទួលមណៈភាពកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២១ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើក្នុងឃុំបន្ទាយដែកស្រុកកៀនស្វាយដោយរោគាពាធ។លោកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានថ្លែងថាៈដោយលោកបានទទួលព័ត៍មានថាៈម្តាយលោក សុខ ណេតនាយ រងប៉ុស្តិ៍បន្ទាយដែកបានទទួលមណៈភាពហើយលោកក៍បានរាយការណ៍ជូនលោកអភិបាលស្រុកកៀនស្វាយនឹងនៅថ្ងៃនេះលោកអធិការស្រុកកៀនស្វាយបានដឹកនាំកមន្ត្រីក្រោមឱវាទបានយកថវិកាលោកអភិបាលស្រុកកៀនស្វាយមកចូលបុណ្យសពនិងសូមចូលរួមរំលែកទុក្ខផងដែរ។ លោក ព្រុំ សំណាងបន្តថាៈលោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយនិងលោកស្រីឃ្លាំង សំបូតែងតែយកចិត្តទុកដាក់និងដោះស្រាយពីទុក្ខលំបាកជូនប្រជាពលរដ្ឋជានិច្ច។ ក្នុងនោះលោកអធិការក៏បាននាំយកថវិការបស់លោកអភិបាលស្រុកចំនួន ១,០០០,០០០៛ (មួយលានរៀល) អង្ករ១បាវ និងថវិការបស់លោកអធិការចំនួន ៤៩០,០០០៛(បួនរយកៅសិបពាន់រៀល)ជូនដល់ក្រុមគ្រួសារសពផងដែរសរុបថវិកាចំនួន ១,៤៩០,០០០៛ (មួយលាន បួនរយកៅសិបពាន់រៀល) ។ លោកសុខ ណេតតំណាងក្រុមគ្រួសារនៃសព សូមគោរពនិងសូមជូនពលោក អ៊ូ ឈាងអភិបាលស្រុកនិងលោកព្រុំ សំណាងអធិការនគរបាលស្រុកបានដឹកនាំក្រុមការងារមកចូលបុណ្យសពម្តាយនិងសូមជូនពរឲ្យមានសុខភាពល្អនិងជោគជ័យការងារ។