ព័ត៌មានជាតិ

លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ សកម្មក្នុងការដឹកនាំផ្ទាល់កម្លាំងចម្រុះ ចុះអនុវត្តសាលក្រម និងសាលដីការ ជូនប្រជាពលរដ្ឋ

ខេត្តតាកែវ៖ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តសាលដីការស្ថាពររបស់តុលាការកំពូល ដែលបានសម្រេចបែងចែកផ្លូវដើរជាពីរចំណែកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ ការចុះអនុវត្តនេះមានការចូលរួមពី លោក ស៊ុត ខុន អភិបាលរងខេត្ត លោក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត លោក មាស តេន ស្នងការងខេត្ត លោក កេត ម៉ៅ អភិបាលស្រុកសំរោង អភិបាលរង កងកម្លំាងប្រដាប់អាវុធទាំង០៣ ប្រភេទ មន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់។ ប្រជាពលរដ្ឋក៏ដូចជាភាគីទាំងសង្ខាងបានទទួលយកតាមសាលដីការស្ថាពររបស់តុលាការកំពូល ក្រោមការដឹកនាំអនុវត្តដោយ លោកទំទាវប្រធានសាលាដំបូងខេត្តតាកែវ ដែលបានខឹតខំចំណាយពេលវេលាអស់រយ:ពេល១ថ្ងៃពេញ ក្នុងការចុះត្រួតពិនិត្យ និងធ្វើរបងខ័ណ្ឌចែកផ្លូវតាមសាលដីការបស់តុលាការកំពូល។ សូមបញ្ជាក់ថា ទំនាស់ដីផ្លូវដើរនេះ កើតច្រើនជំនាន់មកហើយ តាំងពីឆ្នាំ២០០១មកម្លេះ។ គួររំលឹកថា ចាប់តាំងពី លោកជំទាវ ពេជ ម៉ារ៉ែន ចូលកាន់តំណែងជា ប្រធានសាលាដំបូងខេត្តតាកែវ គឺ […]