Latest :

Latest post

ព័ត៌មានជាតិ

  • សមត្ថកិច្ចបុស្តិ៍ដីឥដ្ឋឃាត់ខ្លួនជនសង្ស័យបាន១នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន!

    (ខេត្តកណ្ដាល):នៅថ្ងៃ សុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ២០២០ នគរបាលប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះបានកើតឡើងនៅទី៖ ថ្ងៃ ២១-០២-២០២០ វេលាម៉ោង ០២និង១៥នាទីទីតាំងចំណុចកើតហេតុ៖ នៅ ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យមានគ្នាចំនួន ០១នាក់១/ ឈ្មោះយ៉ែម សុខណា ភេទប្រុស អាយុ២៤ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្តៅកន្លែងឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។ សមត្ថកិច្ចចាប់វត្ថុតាងចាប់យករួមមាន:ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូច២/-ទូរស័ព្ទ០១គ្រឿងម៉ាកNOKIA ពណ៍សនឹង សម្ភារះសំរាប់ប្រើប្រាស់។ សភាពនៃរឿងហេតុនៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុប្រទះឃើញជនសង្ស័យកំពង់ដើរតាមបណ្តោយផ្លូវក៏មានការសង្ស័យ កំលាំងបានហៅជនសង្ស័យអោយឈប់សួរនាំរួចឆែកឆេររកឃើញមានម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់តូចនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ។ បន្ទាប់មកកំលាំងក៏បានយកជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍ក្រោយពីសាកសួររួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា(ថ្នាំញៀនចំនួន០២កញ្ចប់ខាងលើពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញមកពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំច្បារអំពៅខ័ណ្ឌច្បារអំពៅរាជធានីភ្នំពេញក្នុងតំលៃ៤០០០០៛(បួនមឺុនរៀល) ០១កញ្ចប់២០០០០៛(ពីរមឺុនរៀល) ០២កញ្ចប់៤០០០០៛(បួនមឺុនរៀល) ដើម្បីយកមកប្រើប្រាស់។ ជនសង្ស័យបានសារភាពបន្តទៀតថាខ្លួនគឺធ្លាប់បានទៅទិញថ្នាំញៀនពីបុរសខាងលើជាច្រើនលើកមកហើយគឺទិញយកមកដើម្បីប្រើប្រាស់។ ​​​ ​​​​​ក្រោយមកកំលាំងសមត្តកិច្ចក៍ បញ្ចូនជនសង្សយ័ រួម ទាំងវត្ថុតាងទៅកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានអន្តរជាតិ

ព័ត៌មានផ្សេងៗ

កម្រងរូបភាពចំរុះ